កុំព្យាយាមធ្វើខ្លួនឲ្យក្លាយទៅជាអ្វី !

C
chansela

កុំព្យាយាមធ្វើខ្លួនឲ្យក្លាយទៅជាអ្វី !
កុំធ្វើឱ្យខ្លួនអ្នកដូចទៅនឹងអ្វីមួយ !
កុំតាំងខ្លួនជាអ្នកធ្វើសមាធិ !
កុំអួតខ្លួនថាជាអ្នកបំភ្លឺគេ !
នៅពេលអ្នកអង្គុយសមាធិសូមឱ្យអ្នកក្លាយទៅជាអ្នកដឹងទាន់ហើយសង្កេត !
ពេលអ្នកដើរសូមឱ្យដឹងថា កំពុងដើរ កុំដើរដោយមិនដឹងខ្លួន !
កុំប្រឹងចាប់យកអ្វីទាំងអស់ គឺត្រឹមតែដឹងហើយលះចោល !
កុំទប់ទល់នឹងអ្វីទាំងអស់ ឲ្យអ្វីៗហូរទៅតាមសភាវៈរបស់វា !
ប្រសិនបើអ្នកមិនមានទុក្ខខ្លាំងទេ អ្នកមិនទាន់ចាប់ផ្តើមធ្វើសមាធិឡើយ ហេតុនេះសូមកុំឲ្យសមាធិក្លាយទៅជាឧបសគ្គរបស់អ្នកទៀតអី ! ។ ចិត្តស្រាលភ្លឺថ្លាស្អាត រីករាយស្ងប់ថ្លាក្នុងសភាពដឹង ព្រោះតែអ្នកបានព្រលែងអារម្មណ៍ក្នុងលោកចោលទាំងអស់ ! ។

Comments