១- គេថាធ្វើអ្វីឲ្យធ្វើតាមបេះដូង តែបេះដូងមានច្រើនថតតើត្រូវធ្វើតាមបេះដូងមួយណា ?។
២- មនុស្សអត់ធន់ក្នុងចិត្តគេពោរពេញដោយអ្វីៗដែលមិនចាំបាច់ត្រូវនិយាយ ទើបមនុស្សដែលមិននិយាយច្រើនមិនងាយអោនក្បាលចុះចាញ់ងាយៗឡើយ ។
៣- មនុស្សដែលចូលចិត្តនិយាយតែពាក្យមានប្រយោជន៍ព្រោះចិត្តគេមានសន្តិភាពជាមួយគំនិតខ្លួនគេហើយ មនុស្សដែលហ៊ានក្បត់បេះដូងខ្លួនឯងហើយជីវិតរបស់គេគឺឋិតនៅលើបបូរមាត់ទេ ឯសម្លេងក៏ប្រែប្រួល ហើយភាគច្រើននៃការគិត ការនិយាយគឺបានត្រឹមតែការសម្លាប់ឧត្តមគតិខ្លួនឯងតែប៉ុណ្ណោះ ។
៤- ផ្ទះក្រខ្វក់វាមិនអាចសំអាតខ្លួនវាបានទេ ទាល់តែម្ចាស់វាទើបអាចយ៉ាងណាមិញចិត្តក្រខ្វក់ក៏វាមិនអាចសម្អាតខ្លួនវាបានដែរ គឺមានតែបញ្ញាដែលមានការយល់ដឹងប៉ុណ្ណោះទើបអាចសម្អាតវាបាន ។

