ថ្ងៃមុខខ្លួន​នឹងក្លាយទៅជា​អ្វី

C
chansela

ម្នាក់ៗតែងគិត​ស្មាន​ថា​ ថ្ងៃមុខខ្លួន​នឹងក្លាយទៅជា​អ្វី តែ​អាចមិនមែន​ជា​ការពិតអ្វី​សោះក៏មាន បានត្រឹមតែជាក្តីស្រមៃសុបិន្តទាំងថ្ងៃ អ្នក​នោះ​ឈ្មោះ​ថាបានបោក​បញ្ឆោត​ខ្លួន​ឯង​ ។ អ្វីដែលសំខាន់គឺការគិតនិងការព្យាយាមធ្វើ​រៀងៗ​ខ្លួន នោះគេ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ឡើយ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ ​ ទទួលខុសត្រូវចំពោះជីវិត​​​ខ្លួនឯង ។ ពិសេសជាងនេះគឺអ្នក​ណា​ដែល​មាន​គ្រូ​បង្រៀនផ្នែក​ខាង​ក្នុងជំរៅចិត្តរបស់ខ្លួនគឺ សីល សមាធិ វិបស្សនា ទើបជាបុគ្គលដ៏អស្ចារ្យនៅក្នុងលោក ។

Comments