ជីវិតគ្មានក្តីសុខពិតប្រាកដ

C
chansela

សូមផលនៃចិត្តដែលជ្រះថ្លាក្នុងគុណព្រះរតនៈត្រ័យ ផលនេះចូរជាផលសម្រេច ចូរជាផលសម្រេច ចូរជាផលសម្រេច ! (ជាគាថាព្រះបច្ចេកពុទ្ធ) ប៉ងប្រាថ្នាយ៉ាងណា សូមបានសម្រេចចុះណាចៅ (ពាក្យតា) សូមបងប្អូនកូនចៅ បានសុខសប្បាយ សុខរួចផុតចាកទុក្ខ ! កូនចៅណាប៉ងប្រាថ្នាយ៉ាងណាសូមបានសម្រេច កូនចៅណាប្រាថ្នាមគ្គផល ក៏សូមឲ្យបានឃើញគុណវិសេសរួចចាកទុក្ខទាំងនោះ កូនចៅណាប៉ងប្រាថ្នា សម្បត្តិក្នុងលោក សូមគុណទេវតានិងនាគ ជួយគេឲ្យបានសម្រេចសមតាមក្តីប្រាថ្នាចុះ (នេះជាសច្ចៈវាចាដែលតាពោលរាល់ថ្ងៃក្រោយដាក់ពីសមាធិ ទើបចៅៗចេះតែយល់សប្តិឃើញតា ឬ ឃើញពេលសមាធិ ) សូមបានសុខសប្បាយ ! ។ ទាល់តែក្នុងចិត្តមានក្តីសុខទើបសប្បាយទៅកើត(សុខសប្បាយ) ទាល់តែចិត្តមានក្តីសុខទើបអ្វីៗចម្រើនឡើង(សុខចម្រើន) ទាល់តែចិត្តមានក្តីសុខទើបមានភាពរីករាយពិតប្រាកដ(សុខសោមនស្ស) ទាល់តែមានបញ្ញា ទើបសុខរួចផុតចាកទុក្ខបាន ។ សារុបមក ក្តីសុខកើតឡើងពីការចេះរំដោះទុក្ខចេញពីចិត្តនេះឯង ! គឺដោយបញ្ញា ទើបបញ្ញាដែលចេះរំដោះទុក្ខចេញពីចិត្តទើបជាបញ្ញាដ៏ឧត្តម ! បើគ្មានបញ្ញាបែបនេះទេ យើងនៅតែជួបសុខក្លែងក្លាយ សុខដូចអេះរមាស់មួយភ្លែតៗដដែលទេ ជីវិតគ្មានក្តីសុខពិតប្រាកដឡើយ។

Comments