កុំប្រៀបធៀប

C
chansela

កុំប្រៀបធៀប

១.កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃហើយដេកកើតទុក្ខ ព្រោះថាមនុស្សម្នាក់ៗមានចំណុចពិសេស ចំណេះវិជ្ជមាន អវិជ្ជមានរៀងៗខ្លួន។
២.កុំប្រៀបធៀបកូនរបស់អ្នកទៅនឹងកូនអ្នកដទៃ ព្រោះក្មេងអាចមានការឈឺចាប់ផ្នែកសតិអារម្មណ៍ ទាំងខ្លួននៅក្មេង។
៣.កុំប្រៀបធៀបក្តីសុខរបស់អ្នកទៅនឹងអ្នកដទៃ ព្រោះក្តីសុខមនុស្សម្នាក់ៗជាអ្នកកំណត់រៀងៗខ្លួន។
ការប្រៀបធៀបខ្លះធ្វើឱ្យមនុស្សកាន់់តែបាក់ស្បាត ធ្លាក់ដុនដាប ឈឺចាប់ទ្វេឡើង។ ប៉ុន្តែការប្រៀបធៀបខ្លះ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឱ្យរីកចម្រើនគួរតែធ្វើ។

Comments