អំពើល្អ

C
chansela

អំពើល្អគឺជាកំពូលអធិបតេយ្យភាពដែលអាចយកឈ្នះសេចក្តីស្លាប់បាន(ស្លាប់រូបកាយតែកេរ្តិ៍ឈ្មោះគង់វង់នៅ) ម៉្យាងទៀត ទាននាំឲ្យមានកំណើតមនុស្ស កំណើតទេវតា ព្រហ្ម និងព្រះនិព្វានដែលជាទីបំផុតនៃទុក្ខបាន ។ អំពើល្អគឺជាទ្រព្យសម្បត្តិដែលមិនចេះអស់ភាពក្រីក្រ វាជាកម្លាំងដែលដើរផ្ទុយពីការលុបបំបាត់ពិភពលោក ។ អំពើល្អជួយសត្វមិនឲ្យវង្វេងនៅលើផ្លូវអត្តភាពដ៏សែនងងឹតនេះ វាជាស្ពានសកលដែលនាំឲ្យមានសេរីភាពយុត្តិធម៌ចំពោះអ្នកដែលមានការឈឺចាប់ក្នុងការរស់នៅ ។ អំពើល្អជួយរំដោះចិត្តចាកចេញពីការរងកម្មយ៉ាងខ្លាំងតាមផ្លូវគំនិត អំពើល្អជួយបំបាត់ភាពល្ងង់ខ្លៅដែលជាផ្សែងអ័ព្ទរបស់ពិភពលោក មនុស្សដែលមិនចេះធ្វើអំពើល្អទាល់តែសោះគឺជាមនុស្សស្លាប់ទាំងរស់ និងជាមនុស្សអភ័ព្វបំផុតនៅក្នុងលោក ។

Comments