គោលការណ៍មួយចំនួនដែលយើងត្រូវប្រើក្នុងការវិនិយោគជាមួយគ្រីបតូ

ធម្មតាអ្វីៗគ្រប់យ៉ាងសុទ្ធតែមានហានិភ័យ ជីវិតរស់នៅអត់ធ្វើអ្វីសោះក៏មានហានិភ័យ ដាក់ដើមទុនបើកតូបលក់កាហ្វេក៏ហានីភ័យ ទិញភាគហ៊ុនក៏ហានិភ័យ ចូលរៀនយកជំនាញដើម្បីរកការងារធ្វើក៏មានហានីភ័យ ឆ្លងប្រទេសទៅរកការងារនៅខាងក្រៅក៏ហានិភ័យ និយាយទៅបើយើងរវល់តែយកភ្នែកមើលវា ហើយអង្គុយតែភ័យ នោះយើងនឹងមិនអាចធ្វើអ្វីកើតទេ ដែលសំខាន់នោះគឺ ហានិភ័យគ្រប់យ៉ាង សុទ្ធតែមិនហួសអ្វីដែលខួក្បាលយើងគិតដល់នោះទេ បើគិតដល់ បើរកឃើញគោលការកាត់បន្ថយហានិភ័យបានទាបបំផុតនោះល្អប្រសើរហើយ ធ្វើវាទៅ។ ខាងក្រោមនេះជាគោលការមួយចំនួនដែលខ្ញុំចង់ចែករំលែកទាក់ទងនឹងការវិនិយោគជាមួយគ្រីបតូ។

គោលការណ៍មួយចំនួនដែលយើងត្រូវប្រើក្នុងការវិនិយោគជាមួយគ្រីបតូ

1-វិនិយោគតែលុយណាដែលយើងអាចបាត់បង់បាន

2-ស្រឡាញ់អ្វីក៏ដោយកុំទិញតែមួយមុខ ត្រូវទិញឱ្យបាន​ ១០ ឬ ២០មុខឡើងទៅ

3-កុំទុកកាក់ទាំងអស់នៅកន្លែងតែមួយ (ត្រូវមានអាខោនច្រើន ឬកាបូបច្រើន)

4-ត្រូវទុកដាក់ Password (Pass Phrase, Login Password, Fund Password) នៅកន្លែងមានសុវត្ថិភាព

5-វិនិយោគដោយមានផែនការ ឬរយៈពេលកំណត់ច្បាស់លាស់ កុំទិញលក់តាមអារម្មណ៍

6-កុំដេកគិត ឬធ្វើអ្វីតែម្នាក់ឯង ត្រូវចេះចូលរួម group ដែលល្អ ដែលអាចទុកចិត្តបាន ដែលអាចសួរនាំគ្នាបាន

7-កុំស្តាប់តែគេហើយជឿ ត្រូវស្រាវជ្រាវបន្ថែមដោយខ្លួនឯង និងសម្រេចចិត្តដោយខ្លួនឯង

8-ត្រូវកាន់កាប់អាខោនវិនិយោគដោយខ្លួនឯង ហាមពឹងគេធ្វើជំនួស

9-ត្រូវតែរៀនតាមដានព័ត៌មានជានិច្ច ព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាផ្សេងៗ

10-ត្រូវចេះ Subscribe, Follow ប្រភពព័ត៌មាននានានៅលើ Youtube, Twitter, Reddit ជាដើម

Comments