រឿងធំ ៣ យ៉ាងដែលយើងគ្រប់គ្នាគួរតែដឹង

👉រឿងធំ ៣ យ៉ាងដែលយើងគ្រប់គ្នាគួរតែដឹង
រឿង៣នេះនឹងសោយរាជក្នុងពិភពលោកជំនាន់ថ្មី ឬហៅថាជំនាន់ Web 3.0 នេះ។ បើយើងស្វែងយល់ពីវាមិនទាន់ទេ យើងនឹងតាមសង្គមមិនទាន់ទេ ហើយកូន និងចៅយើងកាន់តែពិបាក
 
🤺1-Metaverse ជាពិភពសិប្បនិមិត្ម ដែលក្រុមហ៊ុនយក្សធំៗកំពុងប្រឡូកចូល ហើយរួមដែគ្នាកសាងវា នៅលើ Metaverse មានហ្គេមលេងបានលុយ (GameFi) និងមានអចលនទ្រព្យ ដែលគេកំពុងទិញលក់ដី យ៉ាងកក្រើកនៅលើ Metaverse ។ អ្វីដែលយើងអាចយកចំណេញពីវាបាន៖
A-សម្រាប់អ្នកចេះលេងហ្គេម អាចលេងហ្គេមដើម្បីរកចំណូលប្រចាំថ្ងៃបាន
B-ចំពោះអ្នកមិនសូវមានពេល ហើយខ្ជិលរវល់ អាចទិញដីទុកបាន ទុកលក់យកចំណេញវិញពេលក្រោយ ឬទិញដី សង់អាគារដាក់ជួលបាន រកបានចំណូលប្រចាំថ្ងៃដូចគ្នា
 
🙉2-NFT ពាក្យថា NFT​ មាន ២ក្រុមធំៗ
A-ជាប្រភេទរូបភាព សម្លេងចម្រៀង វីដេអូ ដែលគេដាក់លក់លើផ្សារ OpenSea ។ តែសួរថាសិស្សច្បងទាំងអស់នេះ រួមទាំងខ្ញុំដែរ ធ្លាប់បានលុយ 1$ ពី NFT អត់? គឺគ្មានទេ។ វាផ្សងព្រេងណាស់ អ្នកខ្លះដែលលក់បានល្បី គេចុះព័ត៌មានហ្នឹង គឺរឿងហេងស៊យ រឿងជោតាមគ្នាទេ បើបងប្អូនប្រុងសំរុកទៅរកវា គឺភាគរយច្រើនជាការខាតពេលអត់ផលទៅវិញ តែបើបងប្អូនជាជាងគំនូរ ជាអ្នកសីល្បៈស្រាប់ ទើបបងប្អូនគួរធ្វើវា
B-ជាប្រភេទតួហ្គេម និងអ្វីដែលគេទិញលក់ដើម្បីប្រើក្នុងហ្គេម ទិញយកមកលេងក្នុងហ្គេម ហើយលក់វិញក្នុងហ្គេមនោះ ដើម្បីចំណេញលុយមកវិញ នោះក៏ហៅថាជា NFT ដែរ។ ហ្គេមទាំងនេះ គេហៅថាហ្គេមលេងបានលុយ (GameFi, Game Play To Earn....) ហ្គេមទាំងនេះ មានខ្លះបងប្អូនអាចចាប់ផ្តើមពីទុន 100$ បាន។ បើចង់លេងហ្គេមប្រភេទហ្នឹងខ្ញុំអាចណែនាំខ្លះបាន
 
💸3-Cryptocurrency គឺជាលុយដែលគេចាយលើពិភពឌីជីថលហ្នឹងហើយ។ នៅលើ Metaverse អ្វីទាំងអស់ត្រូវទិញលក់ជា Cryptocurrency ហើយផ្សារ NFT ទាំងអស់ក៏ទិញលក់ជាលុយ Cryptocurrency ដែរ។ សរុបមក លុយ Cryptocurrency គឺជារូបិយប័ណ្ណជំនាន់ថ្មី សម្រាប់វិស័យនេះ ហើយអនាគតវាគ្របដណ្តប់ទាំងស្រុង លើលុយខាងក្រៅដែលយើងកំពុងតែប្រើសព្វថ្ងៃ។ គ្រីបតូមានអាយុកាល 13ឆ្នាំហើយ។ គ្រីបតូដែលគេស្គាល់មុនគេឈ្មោះថា Bitcoin។ ឥលូវតម្លៃ Bitcoin 1គ្រាប់មានតម្លៃជាង 70,000$
 
លុយ Cryptocurrency គឺជាអ្វីដែលបងប្អូនងាយស្រួលវិនិយោគ ដោយចាប់ផ្តើមពីទុន 10$ ដោយគ្រាន់តែទិញវាទុក រក្សាទុក Password ឱ្យតែល្អ និងសុវត្ថិភាព បងប្អូនទុកកាន់តែយូរ ផលកាន់តែធំ។ ការវិនិយោគលើ Cryptocurrency គឺជាជម្រើសល្អមួយដែលបងប្អូន មិនខាតពេល មិនខាតកម្លាំង មិនអំពល់ទុក ហើយអាចកសាងទ្រព្យសម្រាប់បងប្អូននៅរយះពេល ៣ ទៅ ៥ ទៅឆ្នាំទៀត។
 
ខ្ញុំបានរៀបរាប់ច្រើនហើយអំពីវិស័យធំៗទាំង៣ខាងលើ
បើបងប្អូនណាចាប់អារម្មណ៍រឿងមួយណា អាចប្រាប់ខ្ញុំបាន ហើយខ្ញុំនឹងជួយឱ្យបងប្អូនចេះដឹងពីវាលំអិត ហើយចំគោលដៅ។ (Inbox Me)
 

Comments

ជួយ Vote and Follow ឲ្យខ្ញុំវិញផងណា