ពាក្យអធិស្ឋានរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អុីស្រាអែល
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណាហ្វថាលី បេណែត (נפתלי בנט - Naftali Bennett) ជានាយករដ្ឋមន្ត្រីទីមួយរបស់អុីស្រាអែលដែលជាអ្នកប្រតិបត្តិសាសនាយូដា។ ក្នុងឱកាសស្បថចូលកាន់តំណែងរបស់គាត់កាលពីថ្ងៃអាទិត្យកន្លងទៅ គាត់បានអធិស្ឋានដូចខាងក្រោមនេះ
“ឱ! ព្រះវរបិតានៅស្ថានសួគ៌ ព្រះអង្គដ៏ជាថ្មដា និងជាព្រះអង្គសង្គ្រោះរបស់អុីស្រាអែល សូមទ្រង់ប្រទានពររដ្ឋអុីស្រាអែល ជាជាតិសាសន៍ដែលទ្រង់បានប្រោសលោះ សូមទ្រង់បង្ហូរមកនូវសេចក្តីសប្បុរសដ៏លើសលប់របស់ទ្រង់ សូមឱ្យទឹកដីនេះបានពេញដោយសន្តិភាព សូមឱ្យថ្នាក់ដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់បានទទួលពន្លឺ សេចក្តីពិត និងគំនិតប្រាជ្ញាមកពីទ្រង់ សូមទ្រង់ផ្តល់កម្លាំងដល់ដៃដែលការពារទឹកដីនេះ សូមដោះគេឱ្យរួច សូមឱ្យគេមានជ័យជម្នះ សូមឱ្យជនរួមជាតិគ្រប់រូបបានរស់នៅប្រកបដោយសុភមង្គល” អាម៉ែន!
សូមព្រះប្រទានពរអុីស្រាអែលជាដរាប 
ប្រែសម្រួលលំៗដោយ៖ ខេង ចាន់ថា


