1) #ឈឺដេញចុះត្រកៀគ ឬ ជើងដែលភាគច្រើនមកពីសរសៃប្រសាទត្រូវបានសង្កត់។
2) #មានអាការៈស្ពឹក ភាគច្រើនកើតពីសរសៃប្រសាទត្រូវសង្កត់លើផ្នែកខ្លះ ធ្វើឲ្យមិនអាចទទួលអារម្មណ៍នៃការប៉ះពាល់បាន តែនៅបញ្ជាសាច់ដុំបាន។
3) #មានសាច់ដុំខ្សោយ មកពីសរសៃប្រសាទត្រូវសង្កត់ទាំងស្រុងធ្វើឲ្យមិនអាចទទួលអារម្មណ៍នៃការប៉ះពាល់បាន និង បញ្ជាសាច់ដុំមិនបាន។
4) #អោនឬងើបមិនបានព្រោះឈឺខ្លាំង កើតមកពីការដែលឆ្អឹងខ្នងមិនងស្ថិតស្ថេរ ឬ រលុងតាមកឆ្អឹងខ្នង។
5) #ឈឺខ្លាំងទៅៗតាមពេលវេលា កើតមកពីការដែលឆ្អឹងខ្នងត្រូវបានសឹកតាមអាយុដែលកាន់តែច្រើន។
ប្រសិនបើលោកអ្នកមានអាការៈបែបនេះ គួរមកជួបគ្រូពេទ្យជំនាញដើម្បីវិនិច្ឆ័យរកមូលហេតុនៃការឈឺចាប់នេះឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងព្យាបាលឲ្យបានត្រូវតាមរោគព្រោះវាអាចរីករាលដាលនិងធ្វើឲ្យពិបាកព្យាបាល។
សម្រាប់ពត៌មានបន្ថែម និង ការណាត់ជួបគ្រូពេទ្យប្រឹក្សាយោបល់



សួស្តីបង
អធ្យាស្រ័យ ខ្ញុំបានពិនិត្យឃើញថាអត្ថបទនេះចំលងទាំងស្រុងពី https://m.facebook.com/100117972274631/photos/a.100121462274282/100120882274340/?type=3សូមបងផុសរាល់អត្ថបទដែលមិនចំលងពីកន្លែងណាមួយដើម្បីទទួលការ vote គាំទ្រ។អរគុណ
បាទសួស្តីបង អត្ថបទនេះជាអត្ថបទរបស់ខ្ញុំ ហើយផេកនៅលើហ្វេសប៊ុកដែលបងដាក់លីងខាងលើហ្នឹងក៏ជាផេករបស់ខ្ញុំដែរ។ ខ្ញុំអត់បានចម្លងអត្ថបទរបស់អ្នកដទៃមកដាក់ទេ។ ខ្ញុំជាម្ចាស់ផេក និងជាម្ចាស់អាខោននេះនៅលើ Serey។ តើខ្ញុំមានសិទ្ធបង្ហោះអត្ថបទនេះឬអត់?
បងអាចបង្ហោះតែបើសិនជារបស់បង សូមបងបញ្ជាក់នៅលើការផុសរបស់បង។អរគុណ