ឥឡូវយើងព្យាយាមបែងចែកសារជាថ្មី នូវអត្ថន័យសម្រាប់ពាក្យថា Stimulus ។ ហេតុអ្វីបានជាយើងចង់ធ្វើអញ្ចឹង? តើអ្វីដែលជាគោលបំណងដែលយើងចង់បាន? គោលបំណងគឺចង់បង្រៀនចិត្តរបស់អ្នកឱ្យចេះដឹងគុណ។ ខ្ញុំនឹងប្រាប់ អ្នកថាហេតុអ្វី។ បើយើងពន្យល់តាមបែបជីវសាស្ត្រ យើងបានរកឃើញថាអ្នកណាដែលមានចិត្តចេះដឹងគុណ គឺអ្នក នោះបានលើកកម្ពស់ ឬផ្តល់ថាមពលដល់ DHEA របស់គាត់យ៉ាងខ្លាំង។ DHEA គឺជាអ្នកការពារសរសៃប្រសាទនិងជា អ្នកបង្កើនសមត្ថភាពប្រព័ន្ធការពាររាង្គកាយ វាជាអ្នកជួយជំរុញល្បឿននៃការរំលាយអាហារ ជួយដុតកាល់ឡូរី ជួយឱ្យ ឆ្អឹងរឹងមាំ ហើយវាធ្វើឱ្យអ័រម៉ូន Cortisol ធ្លាក់ចុះ។ ដូច្នេះ មូលហេតុដែលយើងចង់កសាងនូវឥរិយាបទចេះ ដឹងគុណ មិនគ្រាន់តែយើងចង់ដូរបញ្ហាផ្លូវចិត្តរបស់យើងប៉ុណ្ណោះទេ យើងដូរចិត្តព្រោះយើងចង់ដូរទិសនៃបញ្ហា ជីវសាស្ត្រ របស់យើង។
យើងអាចជួយខ្លួនឯងដោយការដកដង្ហើម យើងដកដង្ហើមឱ្យជ្រៅ ឱ្យវែងៗ គឺយើងកំពុងកែសម្រួលប្រព័ន្ធប្រសាទ ស្វ័យប្រវត្តិរបស់យើងហើយ។ ប៉ុន្តែប្រសិនបើរឿងដដែលនៅតែមាន តើមានអ្វីកើតឡើង? យើងនឹងដោះស្រាយវា នៅរយៈពេល៣នាទីក្រោយទៀត។
ឥឡូវខ្ញុំចង់ឱ្យអ្នកយល់ថា មូលហេតុជាច្រើនដែលនាំឱ្យយើងស្ត្រេសគឺកើតឡើងពីរឿងដែលយើងមិនសប្បាយចិត្ត រឿងដែលយើងខ្លាច។ មនុស្សយើងកើតមកមានរឿង២យ៉ាងដែលយើងខ្លាច។ ទីមួយគឺខ្លាចធ្លាក់ ទីពីរគឺខ្លាចសម្លេងឮ ខ្លាំង គឺតែពីរយ៉ាងហ្នឹងឯង។ ដល់ពេលយើងធំឡើងអ្វីដែលធ្វើឱ្យយើងខ្លាចបន្ថែមទៀតនោះគឺកើតឡើងពីអ្វីដែលយើង មើល ឬសង្កេតជុំវិញខ្លួន។ បរិយាកាសជុំវិញខ្លួនយើងប្រាប់យើងថាយើងគួរតែខ្លាចអ្វី។ តាមពិតបរិយាកាសនោះកំពុង តែកុហក់យើង។ តាមពិតមានរឿងខ្លះវាគួរឱ្យខ្លាចពិតមែន ប៉ុន្តែរឿងជាច្រើនទៀតដែលយើងខ្លាចវាដូចជាមិនសមឱ្យ ខ្លាចសោះ។ អ្វីដែលយើងខ្លាចនោះហើយ ដែលរារាំងយើងមិនឱ្យយើងធ្វើនូវអ្វីដែលយើងចង់ធ្វើ។ បំណងខ្ញុំដែលចង់ បង្រៀនអ្នកតាមរយៈវីដេអូមួយនេះគឺបង្រៀនឱ្យចិត្តអ្នកចេះអត់ធន់ នេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់។ ព្រោះខ្ញុំចង់ ឱ្យអ្នកយល់ថា នៅពេលដែលអាជីវកម្មរបស់អ្នករីកចម្រើន នៅពេលដែលជីវិតយើងកាន់តែពាក់ព័ន្ធនឹងអ្វីៗជាច្រើន នោះជីវិតវាមិនមែនកាន់តែស្រួលទេ គឺវាកាន់តែពិបាកជាងមុនទៅវិញទេ វាកាន់តែស្មុគស្មាញជាងមុន។ បញ្ហាមានច្រើន ជាងមុន។ អ្នកខ្លះសួរថា៖ ចុះបើខ្ញុំជោគជ័យជាងនេះ តើបញ្ហារបស់ខ្ញុំនឹងមានតិចជាងនេះឬ? ខ្ញុំឆ្លើយថាទេ។ បញ្ហានឹង មានកាន់តែធំជាងមុន ជឿខ្ញុំចុះ។ នៅពេលដែលអ្នកមានក្រុមហ៊ុនតម្លៃខ្ទង់លាន រយលាន ឬពាន់លានដុល្លា ជីវិតកាន់ តែមមាញឹកទៅហើយ ប៉ុន្តែវាមានក្នុងកំឡុងពេលជាក់លាក់ណាមួយ ដែលយើងត្រូវកំណត់លក្ខ័ណខ្លួនឯងដើម្បីកុំឱ្យ ដួលរលំ យល់ទេ? នេះជាបំណងរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។
បំណងរបស់ខ្ញុំគឺចេះដាក់ខ្លួនឯងនៅគ្រប់កាលៈទេសៈ ចេះមើលឃើញរូបភាពធំ យល់ដឹងឱ្យបានទូលំទូលាយ ដើម្បី
អ្នកអាចសម្រេចចិត្តប្រកបដោយគុណភាពចំពោះរឿងសំខាន់ៗទាំងអស់។ នោះអ្នកនឹងក្លាយជាមនុស្សដែលគ្មានអ្វី
អាចបញ្ឈប់អ្នកបានទៀតឡើយ។


