អបអរសាទរ “គុនល្បុក្កតោ” របស់ខ្មែរ

អបអរសាទរ! ក្បាច់គុនដែលជាអត្តសញ្ញាណជាតិ “គុនល្បុក្កតោ” ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។

ខាងក្រោមនេះជាសាររបស់លោកជំទាវ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសីល្បៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សម្តេចតោជោអំពីដំណឹងដ៏រីករាយនេះ

សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់​
នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​ ក្នុងកិច្ចប្រជុំលេីកទី​ ១៧​ គណកម្មាការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរសម្រេចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ គុនល្បុកតោ​ នៅថ្ងៃទី​ ២៩​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:៣១នាទីម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ ម៉ារុក​ ត្រូវគ្នានឹងម៉ោង​ ២២:៣១នាទី​ នៅប្រទេសកម្ពុជាយេីង។ ឯកសារនានា​ រួមទាំងវីដេអូផងនោះ​ នាងខ្ញុំបានផ្ញេីជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហេីយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនពត៌មានត្រឹមនេះសិន​ ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡេីយ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់។ សកុណា
សូមអបអរសាទរ

Comments