ថ្មីនេះ ឬអាចនិយាយថាក្នុងសប្តាហ៍នេះមានព័ត៌មានចេញផ្សាយថាមានគេចាប់ផ្តើមទិញលក់រូប NFT របស់លោក Trump ។ តែថ្ងៃនេះព័ត៌មានក៏ចេញមកទៀតថាតម្លៃរូបភាពនេះកំពុងតែធ្លាក់ចុះតម្លៃយ៉ាងខ្លាំង។ ធម្មតាទាំងយើងទាំងគេចេះតែគិតថាជាឱកាសធំណាស់ដែលយើងបានទិញអ្វីមួយមុនគេ ដឹងតែចំណេញហើយ តែពេលខ្លះរបស់ថ្មីនោះតម្លៃវាហោះតែថ្ងៃដំបូង ហើយថ្ងៃបន្ទាប់គឺវាធ្លាក់បាក់កចុះ ក៏នាំគ្នាខាតទៅតាមហ្នឹងទៅ។ តែបើសម្រាប់អ្នកដែលទិញចង់ទុកយូរអង្វែងគេមិនឈឺក្បាលអីទេ។ តើមានបងប្អូនណាបានទិញរូបហ្នឹងខ្លះអត់? សូមខមិនឱ្យខ្ញុំបានដឹងផង។


