គ្រីបតូនឹងបន្តធ្លាក់ចុះទៀតប្រសិនបើ Genesis ប្រកាសក្ស័យធន

ក្រុមហ៊ុន Genesis កំពុងបន្តស្វែងរកជំនួយសង្គ្រោះបន្ទាន់ បើសង្គ្រោះមិនទាន់អាចក្ស័យធនហើយ។

The Wall Street Journal បានអោយដឹងថាក្រុមហ៊ុនGenesis បានទៅចរចារកការវិនិយោគពីក្រុមហ៊ុន Binance និង Apollo Global តែក្រុមហ៊ុន Binance បានបដិសេធ។

អ្នកតំណាងក្រុមហ៊ុន Genesis បាននិយាយថា ពួកយើងមិនមានគម្រោងប្រកាសក្ស័យធនក្នុងពេលឆាប់ៗនេះទេព្រោះគោលបំណងរបស់ពួកយើងគឺដោះស្រាយបញ្ហាចំពោះមុខដោយមិនប្រកាសក្ស័យធនហើយក្រុមហ៊ុន Genesis ក៏កំពុងពិភាក្សាស្វែងរកជំនួយដែលជាកម្ចីពីក្រុមហ៊ុនវិនិយោគធំៗ។

រឿងនេះកើតឡើងជាឥទ្ធិពលអាក្រក់ជះមកពីរឿង FTX ដែលទើបតែដួលរលំថ្មីៗនេះ ។ តាមប្រភពព័ត៌មាន Coindesk បានឱ្យដឹងថាក្រុមហ៊ុនGenesis ថ្មីៗនេះបានកំពុងតែចរចាជាមួយក្រុមហ៊ុនវិនិយោគធំៗដើម្បីប្រមូលដើមទុនចំនួន 1 ពាន់លានដុល្លារបើយោងតាម ការរាយការណ៏របស់ Bloomberg។

 

Comments