Binance ត្រូវបានម្ចាស់គម្រោងកាក់ MITH ទារសំណងក្រោយពេល Binance បានដកកាក់នេះមិនអោយទិញលក់ក្នុង Binance
កាលពីម្សិលមិញ Binance បានប្រកាសថានឹងដកកាក់ដូចជា MITH, TRIBE, REP, និង BTCST ចេញពី Platform ខ្លួននៅថ្ងៃទី22 ខែធ្នូ វេលាម៉ោង 5ល្ងាច។ ការដកកាក់ទាំងនេះគឺដោយសារគម្រោងទាំងនោះមិនបានធ្វើតាមគោលការណ៏របស់ Binance ។
ការដកកាក់ទាំងនេះពី Binance គឺចង់ប្រាប់អ្នកវិនិយោគទាំងអស់គ្នាថា កាក់ដែលបានដាក់ List នៅក្នុង Binance មិនប្រាកដថាល្អទាំងអស់នោះទេ។ហើយបើវាខ្វះលក្ខណសម្បត្តិដូចខាងលើ Binance គឺមានសិទ្ធិក្នុងការដកមិនអោយទិញលក់តទៅទៀត។
គម្រោង Mithril ដែលជាម្ចាស់កាក់ MITH បានទាមទារលុយចំនួន 200,000 BNB ដែលខ្លួនបានដាក់ចូលក្នុង Binance ដើម្បីបានList កាក់ខ្លួនក្នុង Binance កាលពីឆ្នាំ 2018 ត្រឡប់មកវិញដោយកាលនោះមានតម្លៃ 1 លានដុល្លារ តែសព្វថ្ងៃកាក់នោះមានតម្លៃ 50 លានដុល្លារ តែត្រូវបាន Binance បដិសេធមិនព្រមអោយកាក់ដែលបានដាក់នោះទៅវិញទេដោយបាននិយាយថា វេបសាយរបស់ Mithril ត្រូវបានបាត់ពី Internet ហើយ គម្រោងនេះអត់មានការ Update អ្វីទាំងអស់ក្នុងបណ្តាញសង្គមរបស់ខ្លួនអស់ជាង2 ឆ្នាំមកហើយដែលនេះបានបង្ហាញថាគម្រោងនេះមិនបានធ្វើតាមគោលការណ៏របស់ Binance ហើយ Binance មានសិទ្ធិក្នុងការដកកាក់មិនអោយទិញលក់។


