រកឃើញមេរោគ Zoombie នៅជាប់ផ្ទាំងទឹកកក

មេរោគខ្មោចឆៅនេះរកឃេីញមានអាយុកាលជិត50000ឆ្នាំនៅតំបន់ទឹកកក siberia ប្រទេសរុស្សី​។ មេរោគ zombie នេះមាននៅតំបន់ទឹកកកជាច្រេីនកន្លែងទៀត។ បេីកំដៅផែនដីកាន់តែក្តៅ ទឹកកករលាយកាន់តែលឿន មេរោគប្លែកៗទាំងនោះក៏នឹងរស់ឡេីងវិញជាថ្មី។ មេរោគដែលហៅថា zombie បានន័យថា វារស់នៅបានរាប់ពាន់ រាប់មុឺនឆ្នាំកប់ក្នុងផ្ទាំងទឹកកក រឺហៅមេរោគបុរាណ វានឹងមានជីវិតមកវិញនៅពេលដែលផ្ទាំងទឹកករលាយ តែកុំច្រលំមេរោគនេះ ឆ្លងមកមនុស្សក្លាយជាZombie ដូចដែលគេដាក់រូបតំណាង​នោះទេ។
 
បន្ទាប់ពីការសិក្សាក្រោយអ្នកវិទ្យាសាស្ត្របានរកឃើញថា "មេរោគខ្មោចឆៅ" ទាំងអស់មានសក្តានុពលក្នុងការឆ្លង ដូច្នេះហើយបានជា "ការគំរាមកំហែងដល់សុខភាព" ។ ពួកគេប្រកាសថា យើងអាចឃើញជំងឺរាតត្បាតបែប COVID-19 បន្ថែមទៀតនាពេលអនាគត ដោយសារទឹកកកដែលមិនធ្លាប់រលាយនៅតែបន្តបញ្ចេញមេរោគដែលនៅកកយូរមកហេីយ ដូចជាភាគល្អិតនៃមេរោគតូចៗដែលរស់ឡេីងវិញដូច Captain America ជាដើម។
 
ដូច្នេះយេីងអាចសញ្ជឹងគិតពីហានិភ័យនៃភាគល្អិតមេរោគបុរាណដែលនៅសេសសល់ និងមានចលនាឡើងវិញដោយការរលាយនៃស្រទាប់ permafrost បុរាណនេះ"។ សូមថែរក្សាសុខភាពទាំងអស់គ្នា។

Comments