កាក់ PI Network ជិតមានវត្តមានក្នុងផ្សារ Huobi ហើយ

PI គឺជាកាក់មួយប្រភេទដែលបើកអោយមនុស្សគ្រប់គ្នាអាចប្រើទូរស័ព្ទជីកយកវាបានតាំងពីខែមីនា ឆ្នាំ2019 ហើយមកដល់ខែ មីនា ឆ្នាំ 2022 នេះវាមានចំនួន Holder ជាង 33 លាននាក់ហើយ។ PI Network ត្រូវបានបង្កើតឡើងដោយ Dr. Nicolas Kokkalis ជាបណ្ឌិតនៅសាកលវិទ្យាល័យ Stanford និងជាគ្រូនៃថ្នាក់កម្មវិធី decentralized ដំបូងបង្អស់របស់ Stanford។ គម្រោង PI មានវេបសាយផ្លូវការថា https://minepi.com/ ។ ប្រសិនបើបងប្អូនចង់ចុះឈ្មោះបង្កើតអាខោនដើម្បីទាញយកកាក់នេះនៅលើទូរស័ព្ទ បងប្អូនអាចចុះតាមលីងនេះ (https://minepi.com/KChantha)។ 

កាក់របស់វានឹងកាន់តែពិបាករកជារឿយៗទៅតាមចំនួនអ្នកជីកដោយប្រើទូរស័ព្ទ។ គម្រោងនេះបានប្រកាសថាបើក Mainnet (គឺជា Blockchain ផ្លូវការដោយអាចយកកាក់ PI ប្រើប្រាស់បានដូចជាការវេរ និង​ បង់ថ្លៃ Gas fee ជាដើម) តាំងពីខែ មីនា ឬ មិថុនា ឆ្នាំ 2022តែត្រូវបានពន្យាជារឿយៗដោយសារបញ្ហានៃការធ្វើ KYC (Know Your Customer)។

ថ្ងៃទី​25 ខែធ្នូ Huobi បានចេញមកប្រកាសថាខ្លួននឹងតាមដាន និងគាំទ្រ Blockchain PI ដែលសព្វថ្ងៃគម្រោងមួយនេះកំពុងតែស្ថិតនៅ Closed Mainnet ហើយកំពុងតែនៅក្នុងដំណើការធ្វើ KYC។ មានន័យថាកាក់ PI ពិតប្រាកដមិនទាន់បានដាក់លក់ ឬ ប្រើប្រាស់នៅឡើយទេ។

សម្រាប់កាក់ PI ដែលអ្នកបានឃើញដាក់លក់ក្នុង Huobi សព្វថ្ងៃគឺជាកាក់ IOU (I Owe You) មានន័យថាបើអ្នកទិញកាក់ PI (IOU Version) ពី Huobi ក្នុងតម្លៃ 39$ មានន័យថា Huobi ជំពាក់កាក់ PI របស់អ្នក 39$ នៅពេលដែលកាក់នោះដាក់អោយប្រើជាផ្លូវការនោះអ្នកនឹងបានកាក់ PI តាមចំនួនទឹកលុយនោះ តែបើវាអត់បើកទេនោះកាក់ PI (IOU Version) នឺងនៅតែជាតួលេខតែមិនអាចប្រើប្រាស់បាន។ Huobi បានបញ្ជាក់ថាខ្លួននឹងយកកាក់ PI មកដាក់អោយ Trade អោយឆាប់តាមដែលអាចធ្វើបាននៅពេលដែលវាបើក Mainnet។

Comments