ក្រុមហ៊ុន Adani របស់មហាសេដ្ឋីឥណ្ឌាចង់មករកស៊ីនៅស្រុកខ្មែរ

ក្រុមហ៊ុន Adani Group គឺជាក្រុមដ៏ធំរបស់មហាសេដ្ឋីឥណ្ឌា Ahmedabad ដែលមានតម្លៃ ១២៤ពាន់លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុននេះបានវិនិយោគទៅលើវិស័យដូចជា គ្រប់គ្រងកំពង់ផែ ការផលិតថាមពលអគ្គិសនី និងការបញ្ជូនថាមពលកកើតឡើងវិញ ការជីកយករ៉ែ ប្រតិបត្តិការអាកាសយានដ្ឋាន ឧស្ម័នធម្មជាតិ ការកែច្នៃម្ហូបអាហារ និងហេដ្ឋារចនាសម្ព័ន។

កាលពីពេលថ្មីៗកន្លងទៅនេះដែរ ក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ជាមួយលោក Sanjay Anand នាយកប្រតិបិត្ត Adani Global រួមជាមួយសមាជិកក្រុមរបស់ក្រុមហ៊ុន Adani Global ប្រទេសឥណ្ឌា ក៏បានបង្ហាញគោលបំណងចង់វិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ។

Comments