មានរឿងអីកើតឡើងចំពោះ Binance ?

កាលពីព្រឹកមិញនេះទំព័រពត៏មាន Reuter បានចុះផ្សាយថាក្រុមហ៊ុន Binance កំពុងត្រូវបានតុលាកាសហរដ្ធអាមេរិកស៊ើបអង្គេតពីបទល្មើសទាក់ទងនឹងការលាងលុយ រួមជាមួយការបង្កក់លុយដោយខុសច្បាប់ហើយថា Binance ដឹងពត៏មានផ្ទៃក្នុងរបស់តុលាកាសហរដ្ធអាមេរិកទៀតផង។ពត៏មាននេះបានធ្វើអោយអ្នកវិនិយោគភ័យខ្លាចនាំគ្នាលក់កាក់ BNB និង BUSD រហូតធ្វើអោយកាក់ Stable coin BUSD ធ្លាក់ថ្លៃក្រោម 1$។ Binance បានចេញមកបដិសេធពត៏មាននេះដោយបានអោយដឹងថា Reuter បានចែកចាយពត៏មានមិនពិតធ្វើអោយអ្នកវិនិយោគមានភាពភ័យខ្លាច។

Binance បានបង្ហាញរបាយការណ៏ផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិរបស់អតិថិជនកាលពីប៉ុន្មានថ្ងៃមុនទៅលើប្រភេទកាក់ BTC ដែលមានក្នុង Platform របស់ខ្លួន។ក្នុងរបាយការណ៏បានបង្ហាញថាBinance មានកាក់ BTC ដល់ទៅ 101% នៃកាក់របស់អតិថិជនគឺ 582,485.9302 BTC ក្នុងនោះមានកាក់របស់អតិថិជនចំនួន 575,742.4228 BTC។ តែរបាយការណ៏ដែល Binance បានធ្វើមកនេះបានធ្វើអោយអ្នកជំនាញមានការសង្ស័យថាមានរឿងលាក់បាំង។

Binance ក៏បានប្រកាសបិទមិនអោយដកនិងដាក់កាក់ USDC ផងដែរដោយបានប្រាប់ហេតុផលថាការដកកាក់ USDC ត្រូវឆ្លងកាត់ការប្តូរកាក់ PAX/BUSD ទៅ USDC ដែលត្រូវឆ្លងកាត់ ធនាគារទីក្រុងញូវយ៉ក ហើយមុខងារដកកាក់ USDC នឹងបើកធម្មតាវិញនៅពេលធនាគារបើកធ្វើការធម្មតា។

Comments

sokoinprey
ជួយវ៉ូតឲ្យខ្ញុំវិញផងចន្ថា
lyvannak
😘🥰💗