យើងទាំងអស់គ្នាសុទ្ធតែដឹងថា ដើម្បីមនុស្សម្នាក់អាចកសាងទ្រព្យធនងើបចេញពីភាពក្រីក្របាន មនុស្សម្នាក់ៗសុទ្ធតែត្រូវឆ្លងកាត់រូបមន្ត រៀន រក សន្សំ និងវិនិយោគ។ ហើយបើនិយាយដល់ចំណុចនៃការវិនិយោគ មនុស្សទាំងអស់ប្រាកដជាចង់ស្វែងរកប្រភេទអាជីវកម្មមួយណាដែលមានសក្តានុពលផ្តល់ផលចំណេញច្រើន។ ខាងក្រោមនេះជាទិន្នន័យរបស់ភាគហ៊ុនក្រុមហ៊ុន៥ប្រភេទដែលផ្តល់ផលចំណេញដល់អ្នកវិនិយោគបានច្រើនដាច់គេ បើធៀបក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
របស់ ៥យ៉ាង ដែលធ្វើឱ្យអ្នកវិនិយោគបានចំណេញច្រើនបំផុតប្រចាំទសវត្សនេះ
1- Amazon ផ្តល់ផលចំណេញ 1,200%
2- Domino’s ផ្តល់ផលចំណេញ 3,000%
3- NetFlix ផ្តល់ផលចំណេញ 4,250%
4- Tesla ផ្តល់ផលចំណេញ 5,000%
5- Bitcoin ផ្តល់ផលចំណេញ 900,000%
តើអ្នកធ្លាប់បានវិនិយោគលើភាគហ៊ុនណាមួយនៅខាងលើនេះអត់?
តែសូមកុំតូចចិត្តអី ឆ្នាំ២០២៣នេះ ជាឱកាសមាសទៀតហើយ ទាំងគ្រីបតូ និងភាគហ៊ុនជាច្រើនបានចុះថ្លៃខ្លាំងណាស់ វាជាឱកាសសម្រាប់អ្នកមិនទាន់បានទិញ ឆ្លៀតពេលទិញចូលនូវទ្រព្យល្អ ហើយមានតម្លៃថោកទាំងនេះ។ ដល់ពេលសេដ្ឋកិច្ចឆ្លងផុតវិបត្តិនោះលោកអ្នកនឹងឃើញផលចំណេញជាទីគាប់ចិត្តមិនខាន។


