ធ្លាក់ពី ២៦ពាន់លានមកសល់ត្រឹម ១០ម៊ឺនដុល្លា

Sam Bankman-Fried ទើបតែល្បីថ្មីនេះជាមហាសេដ្ឋីពាន់លានដែលសប្បុរសជាងគេ ជាយុវជនវ័យក្មេងជាងគេបានក្លាយជាសេដ្ឋីពាន់លាន ទើបតែល្បីថាផ្សាររបស់គាត់ធំ រីកចម្រើន ហើយល្អប្រើ មានមនុស្សជាច្រើនរួមទាំងខ្ញុំផងដែរស្រឡាញ់ចូលចិត្តគាត់។ តែចូលដល់ខែវិច្ឆិកា ២០២២ នេះផ្សាររបស់គាត់ក៏ជួបវិបត្តិធំ ឈានដល់ការដួលរលំ មនុស្សជាច្រើនដែលប្រើផ្សាររបស់គាត់បានបាត់លុយអស់ ដោយយកមកវិញមិនបាន គ្មាននរណាសងទេ គឺបាត់រហូត តែសួរថាចុះខ្លួនគាត់ជាម្ចាស់ខ្លួនហ្នឹងគាត់សល់លុយប៉ុន្មាន ចម្លើយនោះគឺមហាសេដ្ឋីរូបនេះដែលធ្លាប់មានទ្រព្យ ២៦ពាន់លាន មកដល់ថ្ងៃនេះគេបានដឹងថាលុយគាត់នៅសល់តែជាង ១០ម៉ឺនដុល្លាប៉ុណ្ណោះ។

បើសិនជារឿងនេះកើតឡើងចំពោះខ្ញុំ ឬបងប្អូនវិញ តើយើងនឹងមានអារម្មណ៍បែបណា?​ សាកគិតមើលទៅ ខាតខាតយ៉ាងនេះ តើនៅមានជីវិតរស់អត់។ 

Comments