សិក្សាអំពីស្ត្រេស (By Dr.Kerwin Rae | ប្រែសម្រួលដោយ៖ ខេង ចាន់ថា)
អ្វីដែលខ្ញុំនឹងលើកយកមកនិយាយនៅពេលនេះគឺជាគំនិតសំខាន់ដ៏មានថាមពលមួយដែលអ្នកនឹងបានរៀនជាមួយគ្នា ឥឡូវនេះ។ តើអ្នកណាខ្លះធ្លាប់ជួបបញ្ហាស្ត្រេសនៅទីនេះ? តើអ្នកណាខ្លះធ្លាប់ធ្វើអីឡប់ៗក្នុងពេលដែលកំពុងស្ត្រេស?
ឥឡូវយើងមកមើលទាំងអស់គ្នាអំពីអ្វីទៅដែលយើងហៅថាស្ត្រេសហ្នឹង។ នៅពេលដែលយើងមានស្ត្រេស រាងកាយ របស់យើងបញ្ចេញអ័រម៉ូនជាច្រើន ហើយដែលក្នុងចំណោមនោះមានអ័រម្យ៉ាងដែលគេឱ្យឈ្មោះថា Cortisol ។ ក្នុងរយៈ ពេលត្រឹមតែ៧នាទីដែលរាងកាយរបស់យើងបញ្ចេញ Cortisol ពេលនោះគឺយើងបាត់បង់ IQ រហូតដល់ទៅ 50% ។ អ័រម៉ូន Cortisol នេះវាក៏ជាសារធាតុដែលបង្កឱ្យមានជំងឺមហារីកផងដែរ ។ កាន់តែបញ្ចេញ Cortisol គឺមានន័យថាអ្នក កាន់តែមានឱកាសកើតជំងឺមហារីក វាបំផ្លាញទម្រង់អ័រម៉ូនរបស់អ្នក វាបំផ្លាញអេស្ត្រូសែន វាបំផ្លាញតេស្តូស្ទេរ៉ូន ហើយ អាការៈរបស់វាដែលកើតឡើងចំពោះបុរសនិងស្ត្រីគឺការឡើងគីឡូ។ វាបំផ្លាញតុល្យភាពជីវសាស្ត្រក្នុងពោះវៀនរបស់អ្នក ហើយរឿងដែលកើតឡើងបន្តបន្ទាប់ទៀតនោះសុទ្ធតែជាដំណឹងអាក្រក់ ឱ្យតែអ្នកបន្តរស់នៅជាមួយស្ថានភាពបែបនេះ ទៀត នោះនឹងផ្ទុះនូវដំណឹងល្អឆាប់ៗ។
នៅពេលដែលយើងរស់នៅក្នុងស្ថានភាពដែលស្ត្រេស គឺយើងកំពុងរារាំងសមត្ថភាពរាងកាយរបស់យើងពីមុខងារ សាងសង់ ការបង្កើតកោសិកាថ្មី ការបញ្ចេញជាតិពុល ការផ្តល់ជាតិទឹក និងការជុសជុល។ ហើយជាលទ្ធផលសិរីរាង្គ របស់យើងវិវត្តពីស្ថានភាពងាយស្រួលទៅជាភាពស្មុគស្មាញ ហើយមានជំងឺ។ ដូច្នេះហើយបានជា ស្ត្រេស ត្រូវបានគេ ស្គាល់ថាជាឃាតករលេខ១លើលោក បច្ចុប្បន្នគេរកឃើញថា ៨០% នៃជំងឺទាំងឡាយបណ្តាលមកពីអ័រម៉ូន Cortisol ដែលកើតឡើងពីស្ត្រេស


