ចិត្តបាត់បង់តុល្យភាព(បាត់បង់លំនឹងចិត្ត) ---> បើនិយាយពីជីវិត គឺនិយាយពីតុល្យភាព នេះគឺជារឿងសំខាន់ខ្លាំងណាស់ ត្រូវបញ្ចូលទិន្នន័យវិជ្ជមានតាមរយះការអាន ការស្តាប់ ការធ្វើសមាធិ ! ។ បើអផ្សុកត្រូវស្តាប់ធម៌ បើមានលុយត្រូវទិញសៀវភៅអាន បើចង់
កំសាន្តត្រូវទៅវត្ត វង់ល្បែងមិនអាចជួយអីដល់អ្នកបានទេ អ្នកតែម្នាក់ឯង គេមានមនុស្សផងម៉ាសុីនជួយផង បើទុកជាតាំងចិត្តចូលបុណ្យនឹងគេ ក៏ជាកន្លែងដែលមិននាំឲ្យកើតសទ្ធាដែរ បើចង់ទៅផ្សងសំណាង យកលុយដែលសេសសល់តិចតួចនេះទៅទិញគ្រាប់ត្រកួនដាំយកទៅលក់ ឬ ទៅទទួលប៉ោងៗមកផ្លុំដើរលក់ឲ្យក្មេងៗនៅមុខវាំងក៏បានចំណេញទិញបាយហូបបានដែរ កុំទៅផ្សងសំណាងជាមួយល្បែងនោះឲ្យសោះ ! ។ កុំសន្សំចិត្តបាបនាំជាតិទៅមុខមាននិស្ស័យមិនល្អជាមួយវា ហេតុនៃសេចក្តីវិនាសដែលព្រះពុទ្ធបានប្រៀនប្រដៅក្នុងនោះ ស្រី ស្រា ល្បែងពាលា សុទ្ធតែជាហេតុនៃសេចក្តីវិនាស ! វាក៏ជាភាពញៀនដែលពិបាកផ្តាច់បានដែរ ពេលខ្លះត្រូវសម្លាប់ខ្លួនទៀតផង ! ។

