មុខងារនៃការយល់ដឹងគឺដូចជាអភិនិហារមួយ យល់ដឹងពីក្តីស្រឡាញ់ យល់ដឹងពីក្តីស្អប់ យល់ដឹងពីកំហឹងនិងចំណង់ យល់ដឹងពីមេត្តាធម៌ ។ អនុញ្ញាត្តិឲ្យអ្វីគ្រប់យ៉ាងកើតចេញពីការយល់ដឹងរបស់អ្នកចុះ អព្ភូតហេតុនៃការយល់ដឹង គឺជាអ្វីគ្រប់យ៉ាងដែលវាគ្មានអ្វីផ្សេងក្រៅពីការគិតរបស់អ្នកនោះទេ « ការយល់ដឹងគឺជាឋាមពលផ្លាស់ប្តូរផ្នត់គំនិតដ៏អស្ចារ្យមួយ» ។ ការអង្គុយមើលខ្យល់ដង្ហើមគឺជាការផ្តល់ចន្លោះ(space)ដកឃ្លាឲ្យជីវិត ប៉ុន្តែគឺជាការវិនិយោគលើខ្លួនឯងបែបងាយៗ តែបែរជាទទួលផលបានច្រើនបំផុតទៅវិញ ។
ធ្លាក់ក្នុងអន្លុងស្នេហ៍ដោយគ្មានការយល់ដឹងពីអ្វីទាំងអស់ បានត្រឹមតែបំផ្លាញសេរីភាពគ្នាទៅវិញទៅមក ដោយការបង្កើតគុកច្រវាក់ដាក់គ្នា អ្នកដែលមានការយល់ដឹងពីក្តីស្រឡាញ់តែងជួយរំដោះគ្នាឲ្យមានសេរីភាពពីការត្រួតត្រាឃុំគ្រងគ្នា ហើយបំផ្លាញគុកច្រវាក់ចោល ពេលក្តីស្រឡាញ់រីកស្គុះស្គាយហើយ នោះឯករាជ្យភាពនឹងចាកចេញពីភាពអពមង្គលជាមិនខាន ។

