ជាតិខ្លាញ់ក្នុងឈាមនិងសុខភាព !
កូលេស្តេរ៉ុលមានសារៈសំខាន់សម្រាប់មុខងារមួយចំនួនរបស់រាងកាយអ្នក រួមទាំងការកសាងភ្នាសកោសិកា បង្កើតអរម៉ូនពិសេសអរម៉ូនភេទ ជួយដល់ការរំលាយអាហាររបស់អ្នក និងផលិតអាស៊ីតក្នុងទឹកប្រមាត់ដើម្បីរំលាយអាហារ ។
នៅពេលក្នុងឈាមមានកូលេស្តេរ៉ុលច្រើនពេក - ជាពិសេសកូលេស្តេរ៉ុល lipoprotein ដង់ស៊ីតេទាប (LDL) ច្រើនពេក - វាអាចនាំអោយមានផលវិបាកដល់សុខភាពដូចជាជំងឺបេះដូង និងសូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាល
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានប្រាប់អ្នកឱ្យតាមដានកូលេស្តេរ៉ុលរបស់អ្នក ឬប្រសិនបើអ្នកកំពុងព្យាយាមបន្ថយហានិភ័យនៃជំងឺបេះដូង ខាងក្រោមនេះជាការអនុវត្តល្អបំផុតមួយចំនួនដែលត្រូវអនុវត្តតាម។
តើអាហារណាដែលអាក្រក់បំផុតនាំឲ្យកូលេស្តេរ៉ុលឡើងខ្ពស់ ?
អាហារដែលសំបូរខ្លាញ់កូលេស្តេរ៉ុល ខាងក្រោមមានជាតិខ្លាញ់ឆ្អែតខ្ពស់ ហើយគួរចៀសវាងៈ
ទឹកដោះគោមានជាតិខ្លាញ់ដូចជាទឹកដោះគោស្រស់ ប៊ឺ និងទឹកដោះគោជូរ ឈីសដែលមានជាតិខ្លាញ់ សាច់ក្រហមដូចជា សាច់អាំង សាច់គោអាំង ឆ្អឹងជំនីរ សាច់ជ្រូកចិញ្ច្រាំ និងសាច់គោជាប់ខ្លាញ់ សាច់កែច្នៃ ជាពិសេស សាច់ក្រកនិងសាច់អាំង ។ អាហារបំពងដូចជា បំពងដំឡូងបារាំង សាច់មាន់បំពងជាមួយស្បែក និងអាហារផ្សេងទៀតដែលចៀនក្នុងខ្ទះខ្លាញ់ច្រើន នំដុត និងបង្អែម(ស្កសក៏បម្លែងទៅជាខ្លាញ់ដែរ) រួមទាំងខូគី នំខេក និងនំដូណាត់ជាដើម ។
វិធីបញ្ចុះសម្ពាធឈាមរបស់អ្នក៖ គន្លឹះរួមបញ្ចូលទាំងការកម្រិតជាតិអាល់កុល និងអំបិល តមបារី ស្រា តែ កាហ្វេ ហាត់ប្រាណទៀងទាត់ ញ៉ាំទឹកគ្រប់គ្រាន់ និងធ្វើសមាធិ ។ តាមដានសុខភាព(វាស់សំពាធឈាម ជួសឈាម) កិច្ចការនេះគ្មានអ្នកណាធ្វើជួសអ្នកបានទេ កុំសប្បាយ កុំកើតទុក្ខ ភ្លេចខ្លួនឲ្យសោះ !

