ឆ្លងតាមការសិក្សាលើប្រធានបទ «តើស្តាប់ធម៌ជាការបដិបត្តិធម៌ឬទេ ?» យើងសង្កេតឃើញថា៨៥% យល់ច្បាស់ថា ស្តាប់ធម៌គឺជាបុព្វភាគនៃការបដិបត្តិធម៌ មិនអាចបដិបត្តិដោយគ្មានការយល់ដឹងបានទេ ស្តាប់ហើយត្រូវបដិបត្តិតាមដោយគោរពថែមទៀត ទើបពាល់ត្រូវសច្ចធម៌ ព្រោះទ្រឹស្តីក្នុងការបដិបត្តិមានអត្ថជ្រាលជ្រៅក្រៃលែងមួយបែបថែមទៀត ដែលមានតែអ្នកមានពិសោធក្នុងការបដិបត្តិទេទើបអាចពោលត្រឹមត្រូវបាន អ្នកមិនដែលបានបដិបត្តិអាចពោលខុសផងក៏មាន ។ ព្រោះហេតុនេះ ខាងផ្លូវលោកតំរូវឲ្យរៀនទ្រឹស្តីបួនប្រាំឆ្នាំ បានចូលធ្វើកម្មសិក្សាមួយឆ្នាំឬពីរឆ្នាំទៀត បានប្រឡងជាប់ទាំងទ្រឹស្តីនិងការអនុវត្តន៍ ទើបគេទទួលស្គាល់ប្រគល់សញ្ញាប័ត្រជូន ។ យ៉ាងណាមិញក្នុងពុទ្ធសាសនា ពុទ្ធបរិស័ទសិក្សាទ្រឹស្តីរួចយកទៅប្រឡងជាមួយទុក្ខទាំង១២កងដោយខ្លួនឯង ប្រឡងជាប់ឬធ្លាក់ដឹងខ្លួនឯងច្បាស់ណាស់ រួចខ្លួនឬមិនរួចខ្លួននៅលើខ្លួនឯងទេ តើយើងនៅខ្វះខាតអី បានជាប្រឡងធ្លាក់ ? ហើយខំបំពេញបច្ច័យដែលខ្វះខាតនោះទៅ មិនមានអ្នកណាធ្វើជួសយើងឡើយ ។
ពាល់ត្រូវសច្ចធម៌

