ឃើញគេមានទ្រព្យសម្បត្តិ លុយឡាន មានសម្ភារៈ មានមុខមាត់ មានក្តីសុខ មិនមែនគេបានមកដោយមិនធ្វើអ្វីសោះនោះទេ។ ទាំងអស់នោះកើតចេញពីការខិតខំប្រឹងប្រែង តស៊ូព្យាយាម អត់ធ្មត់ជម្នះឧបសគ្គ មិនបោះបង់ទើបអាចសម្រេចលទ្ធផលជាទីពេញចិត្ត។ កុំព្យាយាមមើលងាយខ្លួនឯងថាធ្វើមិនបានដូចគេ ចួនកាលមកពីយើងព្យាយាមមិនបានដល់គេទើបយើងមិនអាចសម្រេចបាន។ ប្រសិនបើយើងព្យាយាមឱ្យខ្លាំងដូចគេ នោះវានឹងសម្រេចដូចអ្វីដែលចង់បាន។ តោះតស៊ូជាមួយគ្នា!

