តើអ្នកដឹងទេថាមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យអ្នកមានអាការៈឈឺបំពង់ក? 

C

តើអ្នកដឹងទេថាមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យអ្នកមានអាការៈឈឺបំពង់ក? 
   បើសិនជាអ្នកនៅសុខមានអារម្មណ៍ថាឈឈឺបំពង់កនេះជាមូលហេតុដែលនៅពីក្រោយការឈឺនេះ៖
- អាចបណ្តាលមកពីកត្តា បរិយាកាស ខាងក្រៅ បើសិនជាអ្នកបានជួបនិងបរិយាកាសដែលមានផ្សែងឬធូលី  វាអាចបណ្ដាលឲ្យ យើងមិនស្រួលក្នុងបំពង់កដោយសារតែវារំញោចឲ្យមាន ប្រតិកម្មImmunologic នៅក្នុងច្រមុះនិងបំពង់កក៏ដូចជានាំឲ្យមាន ការ រលាកនិងបង្កើនការផលិតស្លេស្មក្នុងបំពង់ក។
- ការច្រាលជាតិអាសុីត ការិភោគច្រើនពេកអាចបណ្តាលឲ្យមានច្រាលជាតិអាស៊ីដតពីក្រពះនៅពេលយប់វាអាចធ្វើឲ្យគ្នាយើង កើតមានអាការៈឈឺកនៅពេលព្រឹកក្រោយភ្ញាក់ពីគេង ។
- អាលែកហ្ស៊ី វាចអាចបណ្តាលមកពីប្រត្តិកម្មនិងចំណីអាហាររឺបរិយាកាសខាងក្រៅ។
- រោគសញ្ញានៃជំងឺ វាអាចជាបញ្ហាសុខភាពទាំងនេះអមជាមួយនឹងរោគសញ្ញាដទៃទៀតដែលរួមមានពិបាកលេបអាហារដុំពកក ស្លេស្មមានឈាម ឬ រោគសញ្ញាដែលស្រដៀងនឹងគ្រុនផ្ដាសាយ ។

Comments