អ្នកដែលចូលចិត្តញុាំពងទាកូនគួរមកដឹងគុណវិប្បត្តិទាំងអស់នេះ
ពងទាកូនជាចំណីតាមផ្លូវដែលប្រជាជនយើងភាគច្រើនពេញនិយមញុាំ។ ប៉ុន្តែអ្នកមិនដឹងទេថាបើអ្នកញុាំញឹកញាប់អាចប៉ះពាល់សុខភាពដែលអ្នកគួរយល់ដឹងពីរបៀបនិងពេលវេលាញ៉ាំដើម្បីញ៉ាំ ទៅប៉ូវកម្លាំងនិង មិនប៉ះពាល់ដល់សុខភាព៖
- ជៀសវាងការញុាំពងទាកូននៅពេលយប់
ការញុាំនៅពេលយប់បង្ករផលប៉ះពាល់ដល់សុខភាពជាច្រើនដោយសារជាតិកូលេស្តេរ៉លនៅពេលយប់ពិបាកនិងរំលាយដែលអាចបណ្ដាលឲ្យមានជំងឺលើសឈាមនិង អាការផ្សេង ៗ ទៀតដូចជាតឹងពោះ ខ្លាំង និង ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យចុះខ្សោយ។
- សម្រាប់កុមារអ្នកមិនគួរឲ្យញ៉ាំពងទាកូនឡើយ
ដោយសារកុមារប្រព័ន្ធរំលាយអាហារនៅខ្សោយដូច្នេះពេលញ៉ាំហើយនឹងធ្វើឲ្យមានអាការស្ទះពោះវៀន ឬឆ្អល់ពោះជាដើម។

