ប្រភពនៃការឈឺចាប់កំហឹង

C
ប្រភពនៃការឈឺចាប់កំហឹង ការអាក់អន់ស្រពន់ចិត្ត និង ការច្រណែន គឺកើតឡើងដោយសារតែការរំពឹង។ ជាការពិតណាស់ប្រសិនបើគ្មានការរំពឹងការឈឺចាប់ក៏ពុំអាចកើតមានឡើងបានដែរ។ ហើយដរាបណា ការរំពឹងនៅតែមាន នោះការឈឺចាប់នៅតែតាមលងបន្លាចយើងឥតឈប់ឈរដែលប្រៀបដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ។
ក្ដីស្រឡាញ់ពិតមិនមែនអាស្រ័យទៅលើពាក្យសម្ដី ការថ្នាក់ថ្នម ឬ ការចំណាយពេលវេលានៅក្បែរគ្នារាល់ថ្ងៃនោះទេ ប៉ុន្តែវាស្ថិតនៅត្រង់មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់យើងដែលមានចំពោះមនុស្សដែលយើងស្រឡាញ់។ ទន្ទឹមនឹងនេះផងដែរ ទំហំនៃសេចក្ដីស្រឡាញ់ពិត មិនធ្លាប់បង្កអោយមានការឈឺចាប់ដល់នរណាម្នាក់ឡើយ បើទោះជាគេស្ថិតនៅឆ្ងាយពីគ្នា ឬ ពុំសូវមានទំនាក់ទំនងជាមួយគ្នាយ៉ាងណាក៏ដោយ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ត្រូវបានទទួលរងទុក្ខសោកផ្លូវចិត្តដោយពុំចេះស្រាកស្រាន្ត នោះវាពុំមែនជាក្ដីស្រឡាញ់ពិតទេ តែវាជាសេចក្ដីស្នេហាបែបអាត្មានិយម ព្រោះគេគ្រាន់តែចង់បានអ្វីតាមដែលចិត្តគេគិតទុកតែប៉ុណ្ណោះ មិនមែនរីករាយនឹងអ្វីដែលជាជម្រើសរបស់យើងទេ ឬ អ្វីដែលជាយើងទេ(who I am)។

Comments