- លោកនេះគ្មានអ្វីស្រួលដូចការផ្តល់កំណើតកូននោះទេ តែក៏គ្មានអ្វីលំបាកដូចកូនមិនស្តាប់បង្គាប់ដែរ ! ។
- ចិញ្ចឹមកូនឲ្យធំមិនលំបាកទេ តែចិញ្ចឹមកូនឲ្យក្លាយជាមនុស្សល្អទើបជាការលំបាក ! ។
- ប្តីប្រពន្ធធ្វើបាបចិត្តគ្នា ក៏មិនឈឺចាប់ដូចជាកូនធ្វើបាបចិត្តម្តាយឪពុកដែរ ! ។
- ម្តាយឪពុក គ្មានស្រឡាញ់អ្វី ស្មើនឹងការស្រឡាញ់កូននោះទេ សុខចិត្តដាច់សីលធ្លាក់នរក១៨ជាន់គឺដើម្បីតែកូនរស់នៅមានក្តីសុខ ! ខ្លាកាចមិនសីុកូនឯង សុខចិត្តចាប់កូនសត្វ ដទៃ មកលួងចិត្តកូនខ្លួនឯង សូម្បីតែមាតាវិកលចរិតក៏ស្រឡាញ់កូនមិនឲ្យទាស់ចិត្តដែរ ! នេះជាធម្មជាតិពិតនៃសត្វក្នុងលោក ! ។
- គុណមាតាបិតា បើទោះជាយកទឹកសមុទ្ទធ្វើជាទឹកខ្មៅ យកផែនដីធ្វើជាក្រដាស់ ក៏មិនអាចសរសេររៀបរាប់ឲ្យអស់ពីគុណលោកបានដែរ ឪពុកម្តាយក្រឬមាន សុទ្ធតែមានសេចក្តីស្រឡាញ់បុត្រភ្ងារដូចៗគ្នា ។ ប៉ុន្តែក៏មានមាតាបិតាដែលមានគុណត្រឹមតែការបង្កើតកូនមក ហើយគ្មានការទទួលខុសត្រូវផងដែរ មាតាបិតាបែបនេះអន់ជាងមនុស្សវិកលចរិតទៅទៀត ! ។

