នៅពេលកូនលោកអ្នកក្តៅខ្លួនវិធីទាំងនេះអាចជួយលោកអ្នកបានខ្លះ :
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ព្រោះអាចធ្វើឲ្យកូននោមច្រើននិងបែកញើស ដែលកម្តៅកូននឹងអាចចុះផងដែរ។
- មិនគួរពាក់អាវក្រាស់ឲ្យកូនទេ ព្រោះអាវក្រាស់ពេក អាចធ្វើឲ្យកម្តៅខ្លួនកូនកើនឡើងជាងមុន។
- ជូតខ្លួនឲ្យកូន ដោយប្រើទឹកដែលមានសីតុណ្ហភាព៣៧អង្សាសេ ដើម្បីជូតខ្លួនចុះឡើងដល់កូន ការធ្វើបែបនេះ គឺអាចជួយឲ្យសរសៃឈាមកូនរីកធំ ដោយអាចបញ្ចេញកម្តៅចេញមក។
- ប្រសិនជាក្នុងបន្ទប់អ្នកមានម៉ាស៊ីនត្រជាក់ អ្នកគួរតែរក្សាសីតុណ្ហភាពក្នុងបន្ទប់នោះចន្លោះពី២៥ ដល់២៧អង្សាសេ។
- បើមិនមាន អ្នកអាចបើកកង្ហារឲ្យបក់ចុះឡើង ដើម្បីអាចជួយឲ្យកូនឆាប់ចុះកម្តៅផងដែរ៕

