វិធីសាស្រ្ត៩យ៉ាងជួយកុមារលូតកម្ពស់បានល្អ

C

វិធីសាស្រ្ត៩យ៉ាងជួយកុមារលូតកម្ពស់បានល្អ


១. ការញ៉ាំអាហារមានតុល្យភាព
      ការញ៉ាំអាហារដែលមានតុល្យភាពហើយត្រូវធានាថា គេទទួលបានអាហារូបត្ថម្ភនិងរួមបញ្ចូលជាមួយ ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ និងវីតាមីនក្នុងសមាមាត្រត្រឹមត្រូវ ។ហើយត្រូវចៀសឆ្ងាយពីអាហារដូចជា ប៊ឺហ្គឺ ភេសជ្ជៈមានជាតិផ្អែម និងរបស់ចៀនជាទូទៅ ។

២. ធ្វើលំហាត់ប្រាណ
   ការហាត់ប្រាណតាំងពីតូចនឹងជួយសម្រួលដល់ដំណើរការលូតកម្ពស់វាជួយលាតសន្ធឹងជួយពង្រីកឆ្អឹងខ្នង ហើយក៏ធ្វើអោយឥរិយាបថរបស់កូនអ្នកប្រសើរឡើងគ្រប់ពេលវេលា ។៣. ការព្យួរខ្លួន 
    ការព្យួរខ្លួនជួយឱ្យឆ្អឹងខ្នងពន្លូតដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យកម្ពស់កាន់តែខ្ពស់ ។
៤. ការក្បាច់យូហ្គា
   ការហាត់យូហ្គាពាក់ព័ន្ធនឹងការលាតសន្ធឹង និងតុល្យភាពច្រើន ដូច្នេះវាល្អសម្រាប់កុមារក្នុងការធ្វើឱ្យពួកគេខ្ពស់ជាងមុន ។
៥. ហែលទឹក
  ការហែលទឹក គឺជាការហាត់ប្រាណពេញរាងកាយ ព្រោះវាដំណើរការសាច់ដុំទាំងអស់ក្នុងរាងកាយឱ្យមានប្រសិទ្ធភាពខ្ពស់ ។
៦. ការគេង
    អ្នកត្រូវតែធានាថាកូនរបស់គេងបាន ៨ ម៉ោងពេញមួយយប់ ដើម្បីឱ្យគាត់ខ្ពស់ និងរឹងមាំ ដោយសារតែអ័រម៉ូនលូតលាស់នៅក្នុងកុមារ HGH ត្រូវបានបញ្ចេញនៅពេលដែលកុមារគេង។
៧. ការរត់លេង
  ការរត់ហាត់ប្រាណជួយពង្រឹងឆ្អឹងជើង ហើយថែមទាំងបង្កើនបរិមាណនៃ HGH ជាអ័រម៉ូនលូតលាស់ ដែលត្រូវការសម្រាប់ការលូតលាស់ណាមួយនៅក្នុងរាងកាយ ។
៨. ឥរិយាបថ
  ឥរិយាបថអាចដាក់សម្ពាធ លើឆ្អឹងខ្នង ដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ពួកគេ  អ្នកគួរឱ្យពួកគេមានឥរិយាបទក្នុងការដេក ដើរ អង្គុយ ឈរឱ្យត្រង់ខ្លួន ។
៩. ពន្លឺព្រះអាទិត្យ
   ពន្លឺព្រះអាទិត្យ គឺជាប្រភពនៃវីតាមីន Dហើយវីតាមីន D ជួយដល់ការលូតលាស់សាច់ដុំ និងឆ្អឹង ដែលនឹងជួយបង្កើនកម្ពស់កូនរបស់អ្នក ។

Comments