ប្រភេទផ្លែឈើដែលល្អសម្រាប់សុខភាពភ្នែករបស់លោកអ្នក
គ្រាប់ភ្នែកពិតជាសំខាន់ណាស់សម្រាប់រាងកាយមនុស្ស ព្រោះវាអាចធ្វើឲ្យយើងមើលឃើញពិភពនៅជុំវិញខ្លួនយើងបាន។ ដូច្នេះបើសិនជាមានបញ្ហាកើតមានលើភ្នែក ឬមើលមិនឃើញល្អ វាពិតជាប៉ះពាល់ដល់របៀបរស់នៅខ្លាំងណាស់។ដូចណេះអ្នកត្រូវថែរក្សាសុខភាពភ្នែកឲ្យបានល្អផងដែរ។បន្លែទាំងបីប្រភេទនេះអាចជួយសុខភាពភ្នែកអ្នកឲ្យកាន់តែល្អ៖
១ .ផ្លែចេក
នៅក្នុងផ្លែចេកមានសម្បូរទៅដោយ សារជាតិចិញ្ចឹម ប៉ូតាស្យូម ដែលរួមចំណែក យ៉ាង សំខាន់ ជួយការពារសុខ ភាព ភ្នែក យើងពីជំងឺភ្នែកស្ងួតបាន។ ប៉ូតាស្យូម មានមុខងារជួយចិញ្ចឹម ទៅ ដល់ ស្រទាប់ភ្នែកផ្នែកខាងក្រៅដែលមានតួនាទី ជួយការពារកែវភ្នែក និង ផលិតទឹកភ្នែក សម្រាប់ ជួយផ្ដល់សំណើម ភ្នែកឲ្យបានគ្រប់គ្រាន់។ ជាពិសេស ក៏ជួយ ធ្វើឲ្យស្រទាប់ភ្នែកផ្នែកខាងក្រៅកាន់តែមានកំរាស់ក្រាស់ ហើយថ្លា ល្អថែមទៀតផង។
២ .ផ្លែស្វាយទុំ
ស្វាយទុំ មានផ្ទុកទៅដោយសារធាតុ សំខាន់ៗដូចជា សារធាតុ folate វីតាមីន A C E និង K ដែលវីតាមីន ទាំងអស់នេះ មានតួនាទីយ៉ាងសកម្ម ជួយដល់ ប្រព័ន្ធ ការពារ ភ្នែកពីផលប៉ះចេញពីពន្លឺផ្សេងៗ និងកំដៅដែលចូលមកក្នុងភ្នែក ដែលមានដូចជា ពន្លឺព្រះអាទិត្យ ពន្លឺភ្លើងចំណាំងខៀវ និងពន្លឺពីឧបករណ៍ទំនើបៗផងដែរ។
៣ .ផ្លែក្រូច
នៅក្នុងផ្លែក្រូច ១ផ្លែមានផ្ទុកនូវវីតាមីនC ដល់ទៅ ៥៣,២ មិល្លីក្រាម ស្មើនឹងតម្រូវការប្រើប្រាស់ ថាម ពល របស់ភ្នែក ១១%ប្រចាំថ្ងៃ។ វីតាមីន ប្រភេទនេះ មានមុខងារជួយសម្រួលទៅដល់ប្រព័ន្ធ សរសៃ ឈាម ក្នុងភ្នែកឲ្យធ្វើការបានល្អ ផ្ដល់ការទ្រទ្រង់ ប្រព័ន្ធ ភាព ស៊ាំក្នុងភ្នែកឲ្យរឹងមាំ រារាំង បញ្ហាអុកស៊ីកម្ម និងជួយកាត់ បន្ថយ ហានិភ័យ នៃការវិវត្ដជំងឺតាម វ័យ ដូច ជា ជំងឺភ្នែកឡើងបាយបានរហូតទៅដល់ ៤៥% ។

