ចង់បានស្វាមី ភរិយាហើយឬ ?

C

ចង់បានស្វាមី ភរិយាហើយឬ ? ក្រោយពីតាមសង្កេតរកមើលភាពត្រូវគ្នាដោយឧប្បនិស្ស័យ និងចំណង់ចំណូលចិត្តហើយ អ្នកត្រូវរកមើលពីភាពក្លាហាន ភាពស្មោះត្រង់ សេចក្តីសប្បុរស ភាពឆ្លាតវាងវៃនិងសំភារៈប្រើប្រាស់របស់គេទៀត(ពូកែថែទាំទេឬខ្ជះខ្ជាយ) រួចហើយទៅលេងផ្ទះគេ ដើម្បីមើលពីការរស់នៅ ជំនឿសាសនា និងជំងឺតពួជ ។ តែព្រះពុទ្ធបានផ្តល់អនុសាសន៍ថា ត្រូវយល់ឲ្យច្បាស់ពីអ្វីៗមិនទៀង ជាទុក្ខ និងអនត្តា មិនឋិតនៅក្រោមអំណាច បង្គាប់បញ្ញាមិនបាន ។
១- អ្វីៗមិនទៀងៈ ដៃដែលធ្លាប់តែថ្នាក់ថ្នមបបោសអង្អែលកាយយើងក៏អាចជាដៃដែលទះយើងឲ្យផ្កាប់មុខបានដែរ ដៃដែលធ្លាប់តែបីយើងឡើងឡាន ក៏អាចជាដៃដែលច្របាច់កយើងលៀនអណ្តាតថ្លិនបាន ដៃដែលធ្លាប់តែចាប់ម្ហូបដាក់ចានឲ្យយើងក៏អាចជាដៃដែលបោចសក់កន្ត្រាក់មួយទំហឹងពីក្បាលយើងបានដែរ បើយើងមិនចេះប្រើដៃទាំងពីរនោះទេ វាអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា ។
២- ជាទុក្ខៈ រូបជាសំបុករោគ ជារបស់មិនទៀង វាគឺជាទុក្ខសុទ្ធសាធទេ រូបមួយទុក្ខ៥ រូបពីរទុក្ខ១០ មិនមែនជាសុខទាំងស្រុងនោះទេ ។ ខ្លះការហើយធ្លាក់ខ្លួនឈឺមើលមិនជា ខ្លះការហើយក៏ស្លាប់ព្រាត់ប្រាសនិរាសគ្នាជាធម្មតា។

Comments