ការចេះត្រេកអរជាមួយអ្វីដែលខ្លួនមាន ការចេះរស់តាមមានតាមបានដោយអំពើសុចរិត ហើយចេះធ្វើបុណ្យគឺជាសេចក្តីសុខ ! ។ បុណ្យទាំងអស់នឹងនាំសេចក្តីសុខមកឲ្យនៅវេលាជិតអស់អាយុសង្ខារផង ជួយហែរហមការពារអន្តរាយក្នុងភពផង ពេលមានទុក្ខពិបាកដោះស្រាយ រមែងស្រែកហៅអំពាវរកបុណ្យឲ្យមកជួយបាន ។ សូមកុំបារម្ភឡើយ ! បើយើងបានធ្វើបុណ្យទុកមកពីមុន ចង់ប៉ងប្រាថ្នាអ្វីក៏បានសម្រេចដែរ !

