ពាក្យសម្តីអវិជ្ជមាន

C

ពាក្យសម្តីអវិជ្ជមានធ្វើឲ្យអ្នកស្តាប់អស់សង្ឃឹមបាក់ទឹកចិត្ត ព្រមចុះចាញ់នឹងនាំឲ្យកើតទុក្ខបានទៀតផង ចំណែកពាក្យសម្តីវិជ្ជមានវិញធ្វើឲ្យអ្នកស្តាប់មានសង្ឃឹម មានកម្លាំងចិត្ត មានភាពក្លាហានស្វាហាប់ និងមានការជឿជាក់លើខ្លួនឯង រហូតដល់ខំព្យាយាមបានទៅដល់គោលដៅជាស្ថាពរផងក៏មាន ។ ហេតុនេះការស្តាប់មិនមែនសុទ្ធតែបានក្តីសុខនោះទេ ត្រូវចេះជ្រើសរើសក្នុងការស្តាប់ ដើរចេញឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន ដើម្បីកុំឲ្យទទួលរងគំនិតអវិជ្ជមាននាំឲ្យស្ពឹកខួរក្បាលរកគិតអីមិនចេញ ។ មនុស្សអវិជ្ជមានមិនត្រឹមតែដោះស្រាយបញ្ហាមិនចេញប៉ុណ្ណោះទេ នៅសាងបញ្ហាឲ្យកាន់តែធំឡើងថែមទៀតផងក៏មាន ។ តាមពិតមនុស្សគ្រប់គ្នាសុទ្ធតែមានគំនិតវិជ្ជមាននិងអវិជ្ជមានដូចៗគ្នាទេ គ្មានអ្នកណាអាចហាមគំនិតអវិជ្ជមានមិនឲ្យកើតឡើងបានទេ តែការមានសតិដឹងខុសត្រូវគេអាចបញ្ឈប់ឬបង្វែរវាមិនឲ្យគិតខុសតទៅទៀតបាន ។

Comments