រាជរដ្ឋាភិបាលគ្រោងធ្វេីការតភ្ជាប់ការដឹកជញ្ជួនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅ កាន់សមុទ្រខេត្ត កែប ផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម (កម្ពុជាក្រោម)។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ចប់នូវការសិក្សាទៅលើផែនការមេរួចរាល់ហេីយ។ ទោះជាយ៉ាងណារដ្ឋមន្ត្រីនៃក្រសួងសាធារណការមិនទាន់អាចបញ្ជាក់បានទេថាការភ្ជាប់នេះគឺដោយមានការជីកព្រែកទម្លុះទៅសមុទ្រ ឬ យ៉ាងណានោះទេ។
ប្រសិនគម្រោងនេះជោគជ័យ នឹងធ្វើការតភ្ជាប់ខ្សែដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែទឹកសាប ទៅកំពង់ផែទឹកប្រៃដោយផ្ទាល់តែម្ដងដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីដែលមានសព្វថ្ងៃនៅច្រកទ្វារអន្តរជាតិក្អមសំណឆ្លងកាត់វៀតណាម។

