រងទុក្ខ

C

មិនទាន់ ដាច់អាល័យ ទើបនៅរងទុក្ខ។ មិនថាហេតុផល កំសត់ ឈឺចាប់ ប៉ុណ្ណា ក៏ត្រូវ កាត់ចិត្តមែនទេ លោកតា? ពិតជាពិបាកធ្វើចិត្តណាស់ តែបើយល់ដល់ហេតុផល ខាងមុខ ថា ទោះកើតប៉ុន្មានលើកប៉ុន្មានសារ ជួប ហើយ មិនដែលមិនព្រាត់ទេ ល្មមយល់ ល្មមរៀនកាត់ចិត្ត តាំងពីបានជួបគ្នាហើយ ទោះយ៉ាងណា ក៏ត្រូវប្រឈម ព្រោះគ្មានអ្វីអាចហាមឃាត់ ធម្មជាតិ កើតស្លាប់បានឡើយ ឱ គួរអនិច្ចា....យើងត្រេកអរនៅពេលទារកកើត តែនេះមិនមែនជាលទ្ធផលឡើយ។អ្នកនៅតែមានទុក្ខបើចិត្តអ្នកនៅមានប្រតិកម្មជាមួយការស្រឡាញ់ស្អប់ អំណាចរបស់អ្នកគឺអង្គុយសង្កេតមើលអ្វីៗប្រកបដោយ logic នោះឋាមពលបញ្ញានឹងចំរើនឡើង ។ បើឲ្យស្ថានការណ៍ខាងក្រៅគ្រប់គ្រងអ្នកបាន មានន័យថាអ្នកមិនមែនជាម្ចាស់លើខ្លួនឯងទេ ។ មើលខ្យល់ដង្ហើមចុះ ដើម្បីឲ្យអ្វីៗកន្លងផុតទៅតាមពេលវេលា ។

Comments