ពេលខ្លះយើងផ្តល់ភាពសំខាន់ជាមួយមនុស្សក្នុងបណ្តាញសង្គម ប៉ុន្តែមិនដែលយកចិត្តទុកដាក់មនុស្សដែលនៅក្បែរខ្លួនទេ
ពេលខ្លះយើង comment សួរសុខទុក្ខគ្នាក្នុងបណ្តាញសង្គម
ប៉ុន្តែមិនដែលសួរសុខទុក្ខមនុស្សដែលយើងជួបមុខរាល់ថ្ងៃសោះ
ពេលខ្លះយើងឈ្លោះគ្នា សុខចិត្តផុសក្នុងបណ្តាញសង្គម ជាជាងមកអង្គុយទល់មុខគ្នា ហើយជជែកគ្នាអោយយល់ពីហេតុ និងផល
ពេលខ្លះយើងសួរមិត្តភក្តិក្នុងបណ្តាញសង្គមថា “ញ៉ាំបាយហើយឬនៅ?”
ប៉ុន្តែមិនដែលសួរមនុស្សនៅក្បែរខ្លួនទេថា “ថ្ងៃនេះបានអីញ៉ាំ?”
ពេលខ្លះយើងមានក្តីសុខ មានស្នាមញញឹម សើចក្អះក្អាយសប្បាយចិត្តណាស់ពេលមើលទូរស័ព្ទ ប៉ុន្តែបែរជាបង្ហាញអាកប្បកិរិយាធុញ មិនញញឹម មុខសោះកក្រោះជាមួយមនុស្សក្បែរខ្លួនទៅវិញ។

