កាលពីក្មេងៗ

C
កាលពីក្មេងៗខ្ញុំពិតជាចង់ក្លាយជាមនុស្សពេញវ័យម្នាក់ ព្រោះនៅពេលដែលយើងធំពេញវ័យ យើងចង់ទៅណាក៏បាន ចង់ធ្វើអីក៏បាន មានភាពឯករាជ្យ មានសេរីភាព នឹងអាចរកលុយចាយបានដោយខ្លួនឯង ដោយមិនចាំបាច់ធុញទ្រាំក្នុងការលាដៃសុំលុយពីម៉ាក់ប៉ា..
ពេលនេះខ្ញុំបានសម្រេចបំណងប្រាថ្នាកាលនៅពីក្មេងហើយ ជ័យយោ! តែ...វាមិនងាយដូចការគិត ដូចខ្ញុំគិតកាលនៅពីក្មេងឡើយ ខ្ញុំពេញវ័យហើយ អ្វីដែលខ្ញុំជួបមានច្រើនណាស់ ឧបសគ្គជាច្រើន ភាពទុក្ខសោកជាច្រើន ខ្យល់ព្យុះជាច្រើន ភាពបរាជ័យជាច្រើន ហត់នឿយ ការទ្រាំអត់ធ្មត់ និងនៅមានរឿងជាច្រើនទៀត ដែលខ្ញុំត្រូវជួបនិងដោះស្រាយវាតែម្នាក់ឯង...
ខ្ញុំពិតជាចង់ត្រលប់ខ្លួនឯងទៅរកវ័យក្មេងៗវិញណាស់ ចង់ទៅរត់លេងដោយមិនគិិតពីអ្វីទាំងអស់ តែ..បំណងប្រាថ្នាមួយនេះគឺវាមិនអាចទៅរួចឡើយ ព្រោះពេលវេលាវាអាចដើរទៅមុខបាន តែវាមិនអាចដើរថយក្រោយបាននោះទេ ..៕

Comments