ដាស់តឿនខ្លួនឯងឲ្យរឹងមាំឡើង

C

វាគ្មានបញ្ហាថា អ្នកណាធ្វើអាក្រក់ដាក់អ្នកប៉ុណ្ណានោះទេ កុំទន់ជង្គង់ដោយសារតែគេឲ្យសោះ ! ដាស់តឿនខ្លួនឯងឲ្យរឹងមាំឡើង មនុស្សទាំងអស់សុទ្ធតែស្លាប់ទៅវិញទេ ។ លំបាកយ៉ាងណាក៏ត្រូវតែរឹងមាំ កុំមកលំបាកដោយសារតែគំនិតខ្លួនឯងអី ក្នុងលោកនេះ អ្នកគឺជាមនុស្សខ្លាំងជានិច្ច បើខ្ជិលហត់នឿយជាមួយអ្នកដទៃ ត្រឹមតែញញឹមស្ងៀមហើយដើរចេញអ្នកពិតជាឈ្នះលោកនេះបានគ្រប់យ៉ាងជាមិនខាន ព្រោះលោកនេះអ្វីៗសុទ្ធតែកើតឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ វាកើតរលត់ទេ ! កុំយកជាការពិតពេក ។ មានក្តីសុបិន្ត(ដាក់គោលដៅ) មានក្តីសង្ឃឹមជឿជាក់លើសមត្ថភាពខ្លួនឯង រួចហើយត្រូវតាំងចិត្តព្យាយាមធ្វើឲ្យបានល្អបំផុត ! ! ! បើទោះជាមានជីវភាពដូចជាសត្វតិរិច្ឆាន ក៏អាត្មាអញមិនបោះបង់ការព្យាយាមចោលជាដាច់ខាត ! ! ! (កុំបោះបង់ចោលគោលដៅ តែត្រូវប្តូរយុទ្ធសាស្ត្រក្នុងការធ្វើឲ្យបានដល់គោលដៅ។

Comments