មូលហេតុដែលធ្វើឲ្យអ្នកគេងមិនលក់
ការគេងមិនលក់អាចជាការគេងក្រលក់គេងភ្ញាក់ច្រើនដងឬ ការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ជាដើមហើយការគេងមិនលក់ បែបនេះផ្ដល់ផលប៉ះពាល់ច្រើនដល់សុខភាពនិងខួរក្បាលយើងដែរ។
ការគេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងរួមមាន៖
+ បញ្ហារផ្លូវកាយក្រពះមិនរំលាយអាហារការឈឺចាប់រាងកាយនិងមានជំងឺផ្សេងៗ
+ បញ្ហារផ្លូវចិត្ត៖ មានអារម្មណ៍តានតឹងព្រួយបារម្ភច្រើនមានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារមានអារម្មណ៍សោកសៅ។
+ ឥទ្ធិពលការរស់ជុំវិញខ្លួន ផឹកកាហ្វេ ឬ តែច្រើនពេកផឹកស្រានៅពេលយប់រំខានដល់ដំណេកញ៉ាំអាហារច្រើនពេកមុនចូលគេងជក់បារី ច្រើនធ្វើការខ្លាំងមុនចូលគេងមិនសូវបានហាត់ប្រាណគេងថ្ងៃច្រើនគេងមិនទៀងពេល។
+បរិស្ថានជុំវិញខ្លួនកន្លែងគេងមានសំឡេងរំខានបរិយាកាសអាប់អួរកន្លែងគេងមានពន្លឺខ្លាំងពេក។

