គន្លឹះមួយចំនួនជួយឲ្យសុខភាពផ្លូវចិត្តអ្នកអ្នកបានល្អប្រសើរ

C

គន្លឹះមួយចំនួនជួយឲ្យសុខភាពផ្លូវចិត្តអ្នកអ្នកបានល្អប្រសើរ
+ អ្នកគួរតែបញ្ចេញសកម្មភាពលើរាងកាយឲ្យច្រើន :  ការធ្វើសកម្មភាពរាងកាយឲ្យច្រើនដូចជាការដើរឬហាត់ប្រាណជាដើមជួយឲ្យបន្ថយភាពតានតឹងចិត្តបញ្ចេញជាតិពុលហើយជួយឲ្យយើងមាន អារម្មណ៍ល្អ ។ 
+ ការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ :     របបអាហារក៏ជះឥទ្ធិពលដល់សុខភាព ផ្លូវចិត្តផងដែរ ។ អ្នកត្រូវញុាំអាហារដូចជាបន្លែបៃតង ត្រីសាច់ ម្យ៉ាងទៀត សូមចៀសវាងសារធាតុ ញៀនជាតិស្រវឹង ឬ ភេសជ្ជៈ ប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឲ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត ។ 
+ អ្នកព្យាយាមគេងឲ្យបានគ្រប់គ្រាន់ : យកល្អយើងគួរគេងឲ្យបាន ៨ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីឲ្យខួរក្បាលយើងមានភាពស្រស់ស្រាយនិង អាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃស្អែក ។
+ ព្យាយាមចូលរួមភាពចែករំលែកជាមួយអ្នកដ៏ទៃឲ្យបានច្រើន :  អ្នកអាចរកមនុស្ស ជាទីទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯងដែលមាន លក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អនិង អារម្មណ៍មិនល្អនោះដល់ពេលមានរឿងធំយើងក៏អាចចែករំលែកបានដូចគ្នា ។
+ ការផ្តល់កម្លាំងចិត្តពីមនុស្សជាទីស្រឡាញ់ : ពេលអ្នកឱប រឺគ្រាន់តែកាន់ដៃមនុសជាទីស្រឡាញ់របស់អ្នកអាចជួយកម្លាំងចិត្តដ៏ធំផងដែរ។
+ ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត : លោកអ្នកអាចទៅពិគ្រោះនិងទទួលការព្យាបាលជាមួយគ្រូពេទ្យជំនាញឯកទេសផ្លូវចិត្តផងដែរ។

Comments