ទាំងនេះជាចំណេះដឹងមួយចំនួននៅពេលអ្នកកើតរមួស

C

ទាំងនេះជាចំណេះដឹងមួយចំនួននៅពេលអ្នកកើតរមួស កន្ទួលនៅលើស្បែកយកទៅអនុវត្តន៍ដើម្បីសុខភាពស្បែករបស់អ្នក
     ជំងឺរមាស់ស្បែកភាគច្រើនកើតនៅពេលដែលស្បែកអ្នកប៉ះសារធាតុគីមី រឺជាការឆ្លើយតបនៃរាងកាយរបស់អ្នកនិងជំងឺផ្សេងៗរួមមាន៖
- អាលែកហ្ស៊ី នឹង អាហារ (ភាគច្រើនជាអាហារសមុទ្រ)
- សត្វល្អិតទិចខាំល្អងធូលីថ្នាំពេទ្យ 
- ជំងឺស្បែកដូចជាត្រអករលាកស្បែករ៉ាំរ៉ៃនិង ស្បែកស្ងួត
-  ប្រតិកម្មទៅ នឹងសារជាតិគីមីគ្រឿងសម្អាង និង សារធាតុដទៃទៀត ។
- ពពួកប៉ារ៉ាស៊ីតដូចជាព្រូនចៃ 
- មានផ្ទៃពោះ
-  ជំងឺថ្លើមតម្រងនោមឬ ក្រពេញទីរ៉ូអ៊ីត
- ជំងឺមហារីកជាក់លាក់ 
- ជំងឺដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទមានទឹកនោមផ្អែមជាដើម។
   ដើម្បីបំបាត់អាការៈរមាស់ស្បែកអ្នកត្រូវអនុវត្តន៍វិធីសាស្រ្តដូចខាងក្រោម៖
+ ស្អំជាមួយកំណាត់ត្រជាក់ និងមានអនាម័យ
+ ប្រើក្រែមផ្ដល់សំណើម
+ ងូតទឹកក្ដៅឧណ្ហ ៗ
+ ប្រើប្រាស់ក្រែមលាបរមាស់ប្រភេទ Hydrocortisone ឬ Antihistamines
+ ជៀសវាងអេះជៀសវាងសំលៀកបំពាក់ដែលងាយរលាកនិងមិនត្រូវប៉ះពាល់កម្ដៅក៏ដូចជាសំណើមខ្លាំងពេក

Comments