សំភារៈនិយម

C
មធ្យោបាយពិចារណាដើម្បីដកខ្លួនចេញពីឥទ្ធិពលសំភារៈនិយម ៖
តណ្ហាជាធម្មជាតិនៃចិត្តដែលរីកប៉ោងយ៉ាងលឿនបំផុត បើយើងមិនចេះគ្រប់គ្រងវាឲ្យបានល្អទេ ! មានយុវជនមិនតិចទេដែលត្រូវចាកចោលផ្ទះសម្បែង ព្រោះតែត្រូវតណ្ហាគ្របសង្កត់រើមិនរួច ខ្លះដល់ថ្នាក់លក់សរីរាង្គក្នុងខ្លួនដើម្បីយកប្រាក់ទៅទិញសំភារៈដែលខ្លួនពេញចិត្ត ខ្លះកាន់តែធ្លាក់ខ្លួនរើមិនរួច អស់ដើមអស់ចុងត្រូវសម្រេចចិត្តដើរឆក់ប្លន់ ឬ ត្រូវដេកស្លាប់តាមចិញ្ចើមផ្លូវគួរឲ្យអាសូរជាពន់ពេក ! ។ ស្វាមីខ្លះចង់មានបានតាមផ្លូវកាត់ ក៏សម្រេចចិត្តលេងល្បែងពាលា ទីបំផុតត្រូវធ្វើបាបប្រពន្ធកូនអស់ផ្ទះសម្បែងជាដើម ។កាមតណ្ហាវាធ្វើបាបសត្វខ្លាំងណាស់!បើយើងខ្វះការអប់រំកាយ, វាចា, ចិត្ត!(យើងត្រូវមានសតិនិងបញ្ញាតាមដានចិត្តរើយៗ)។

Comments