ធ្លាក់ឈាមរដូវច្រើនគឺប្រឈមនិងជំងឺស្លេកស្លាំង

C

ត្រូវប្រុងប្រយ័ត្នបើសិនជាអ្នកមានបញ្ហាររោគសញ្ញាទាំងអស់នេះបង្ហាញថាអ្នកកំពុងខ្វះជាតិដែកនិងមានជំងឺស្លេកស្លាំង

 ជាទូទៅរាកាយរបស់យើងត្រូវការជាតិដែកដើម្បីទៅបង្កើតអេម៉ូក្លូប៊ីននៃកោសិកាឈាមក្រហមនៅក្នុងរាងកាយ។ ជំងឺនេះវាអាចកើតឡើងនៅពេលដែលអ្នកមិនមានជាតិដែកគ្រប់គ្រាន់នៅក្នុងរាងកាយ។ ជាពិសេសស្ត្រីមានផ្ទៃពោះ និងអ្នកដែលធ្លាក់ឈាមរដូវច្រើនគឺប្រឈមនិងជំងឺស្លេកស្លាំង ឬកង្វះជាតិដែកមានអត្រាខ្ពស់ដែរ។ដើម្បីកាន់តែច្បាស់សូមពិនិត្យពីរោគសញ្ញាដូចខាងក្រោមនេះមាន ដូច ជា៖

+ ឧស្សាហ៍អស់ កម្លាំង ខ្លាំង  ខ្យោយកម្លាំង
+ មានសភាពស្លេក ស្លាំង
+ ឧស្សាហ៍ឈឺ ទ្រូង  បេះដូង ដើរ លឿន  និងហត់ 
+ ឈឺ ក្បាល  វិល មុខ  ឬ ធេង ធោង ញឹកញាប់
+ សីតុណ្ហភាពរាងកាយចុះទាប
+ ត្រជាក់ ចុង ដៃ ចុង ជើង 
+ រលាក  ឬឈឺ អណ្ដាត 
+ ក្រចក មានលក្ខណងាយផុយ
+ អ្នកមាន អារម្មណ៍ ឃា្លនតែញុាំអារហារមិនដឹងរសជាតិ
+ មិន ឃ្លាន អាហារ    ពិសេស ចំពោះ ក្មេង និង ទារក។

Comments