ការញ៉ាំសាច់ត្រីមានគុណប្រយោជន៍សុខភាពដ៍ច្រើនលើសលប់
- មានសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់ : ត្រីមានផ្ទុកប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ អ៊ីយ៉ូត វីតាមីន និងសារធាតុរ៉ែផ្សេងៗ។ ប្រភេទសត្វខ្លាញ់ជួនកាលត្រូវបានគេចាត់ទុកថាមានសុខភាពល្អបំផុត។
- ខ្លាញ់ត្រីក៏មានភាពអស្ចារ្យតាមរយៈអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានសារៈសំខាន់សម្រាប់មុខងាររាងកាយ និងខួរក្បាលល្អប្រសើរបំផុត និងផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន។
- អាចបន្ថយហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល: ការសិក្សាស្រាវជ្រាវធំៗ ជាច្រើនបង្ហាញថាអ្នកដែលបរិភោគត្រីជាប្រចាំមានហានិភ័យទាបនៃការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងស្លាប់ដោយសារជំងឺបេះដូង។
- អាចជម្រុញដល់សុខភាពខួរក្បាល : បរិភោគត្រីច្រើនមានអត្រាថយចុះខ្សោយនៃខួរក្បាល ការបរិភោគត្រីជារៀងរាល់សប្តាហ៍មានផ្នែកប្រផេះច្រើនដែលវាជាលិកាសំខាន់របស់ខួរក្បាលដែលគ្រប់គ្រងអារម្មណ៍ និងការចងចាំ។
- អាចជួយការពារ និងព្យាបាលជំងឺធ្លាក់ទឹកចិត្ត: អាស៊ីតខ្លាញ់អូមេហ្គា៣ អាចប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងបង្កើនប្រសិទ្ធភាពនៃថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ អាស៊ីតខ្លាញ់ត្រី និងអាស៊ីតអូមេហ្គា ៣ ក៏អាចជួយដល់ស្ថានភាពផ្លូវចិត្តផ្សេងទៀតដែរដូចជាជំងឺ Bipolar disorder។
- ប្រភពជីវជាតិបំប៉នដ៏ល្អនៃវីតាមីន D : រី គឺស្ថិតក្នុងចំណោមប្រភពអាហារបំប៉នដ៏ល្អបំផុតនៃវីតាមីនD ខ្លាញ់ត្រីដូចជាត្រីសាម៉ុង មានបរិមាណខ្ពស់បំផុត។ ការទទួលទានតែ ១១៣ ក្រាម ត្រីសាលម៉ុនឆ្អិនមានប្រហែល ១០០% នៃតម្រូវការវីតាមីនD ប្រចាំថ្ងៃ។
- អាចជួយការពារជំងឺហឺតចំពោះកុមារ:ការសិក្សាបានបង្ហាញថាការញ៉ាំត្រីជាប្រចាំត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺហឺតចំពោះកុមារចំនួន២៤ ភាគរយ ប៉ុន្តែមិនមានផលប៉ះពាល់អ្វីត្រូវបានរកឃើញចំពោះមនុស្សពេញវ័យនោះទេ។
- ឆ្ងាញ់ និងងាយស្រួលក្នុងការរៀបចំ ៕

