នេះជាគន្លឹះបន្តិចបន្តួចដើម្បីថែរក្សាសុខភាពខ្លួនឯងដែលអ្នកត្រូវយល់ដឹង
សុខភាពគឺសំខាន់បំផុតដើម្បីកាពារអ្នកកុំឲ្យមានជំងឺហើយជាពិសេសជាងនេះទៅទៀតអ្នកមិនចាំបាច់ចំណាយប្រាក់ទៅមន្ទីរពេទ្យនោះគឺជាភារកិច្ចដ៏ចាំបាច់របស់មនុស្សយើង។នេះបើតាមលោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានជំនាញខាងសុខភាពសាធារណៈ បានអោយដឹងថាដើម្បីមានសុខភាពល្អគួរតែចាប់ផ្ដើមពីទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកតែម្តងហើយ ពិសេសក្នុងការហូបចុកតែម្ដង គាត់បានណែនាំនូវគន្លឹះមួយចំនួនថាដើម្បីសុខភាពល្អអ្នក គួរញ៉ាំទឹកមួយថ្ងៃឲ្យបានយ៉ាងតិច១២កែវ ឬ១២ដប រួមទាំងការញ៉ាំឲ្យបានត្រឹមត្រូវនូវអាហារតម្រូវការទាំង៣ក្រុមគឺ អាហារសាងសង់រាងកាយ អាហារកាពារ និង អាហារថាមពល។ លើសពីនេះអ្នកក៏ ត្រូវហាត់ប្រាណជាប្រចាំ មានដូចជា រត់ ហែលទឹក ពត់ខ្លួនប្រាណ… ដោយក្នុង១អាទិត្យ ឲ្យបាន ៣ឬ៤ដង ម្ដង៤៥នាទី

