តើអ្នកដឹងទេថាការញុាំទឹកផ្តល់សារៈសំខាន់អ្វីខ្លះដល់សុខភាព?

C

តើអ្នកដឹងទេថាការញុាំទឹកផ្តល់សារៈសំខាន់អ្វីខ្លះដល់សុខភាព?តែបើការញុាំច្រើនលើសកម្រិតវាផ្តល់ផលវិបាកអ្វីខ្លះ?
    ទឹកគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ជីវិតមនុស្ស។ជីវិតនៅលើភពផែនដីមិនអាចរស់នៅដោយគ្មានទឹកបាននោះទេ ព្រោះប្រហែលជា60%នៃរាងកាយមនុស្សគឺត្រូវបានបង្កើតឡើងពីទឹក។សារៈសំខាន់របស់ទឹកមានច្រើន ប៉ុន្តែប្រសិនបើអ្នកផឹកវាច្រើនហួសកម្រិត ក៏

អាចបង្កទៅជាគ្រោះថ្នាក់ដែរ។ខណៈពេលពួកយើងទាំងអស់គ្នា ក្នុងមួយថ្ងៃត្រូវផឹកទឹកអោយបានគ្រប់គ្រាន់ដើម្បីថែរក្សាសុខភាពឲ្យបានល្អ ប៉ុន្តែប្រសិនបើផឹកទឹកច្រើនហួសកម្រិតក៏អាចធ្វើឲ្យសុខភាពរបស់យើងស្មុគស្មាញខ្លាំងផងដែរ។ហេតុអ្វីបានជាទឹកមានសារៈសំខាន់ចំពោះរាងកាយរបស់មនុស្ស?ព្រោះទឹកគឺជាអ្នកនាំសារធាតុចិញ្ចឹមទៅកាន់កោសិកា ជួយកំចាត់ជាតិពុល គ្រប់គ្រងសីតុណ្ហភាពខាងក្នុងរាងកាយ និង ផ្តល់ឲ្យរាងកាយស្រូបយក និងចែកចាយសារធាតុចិញ្ចឹមទៅពាសពេញរាងកាយ។ការផឹកទឹកច្រើនហួសអាចកើតទៅជាបញ្ហា ជាតិទឹកច្រើនជោកជាំ ដែលវាអាចបង្កផលប៉ះពាល់ដល់សារធាតុសូដ្យូមក្នុងឈាម។ ចុះមានអ្វីកើត

ឡើងប្រសិនបើសូដ្យូមក្នុងឈាមមានការធ្លាក់ចុះខ្លាំង? ប្រសិនបើក្នុងឈាមគ្មានសារជាតិសូដ្យូម វាក៏គ្មានការគ្រប់គ្រងតុល្យភាពនៃសារធាតុរាវក្នុងកោសិការដែរ ដែលនេះអាចបង្កឲ្យមានការហើមខួរក្បាល ហើយជាលទ្ធផលអាចធ្វើឲ្យអ្នកសន្លប់ រឺក៏ស្លាប់បាន។ផលប៉ះពាល់នៃការផឹកទឹកច្រើនហួសហេតុពេក។ ប្រសិនបើអ្នកផឹកទឹក3-4លីត្រក្នុងរយៈពេលមួយដ៏ខ្លីអាចបណ្ដាលឲ្យកំហាប់សូដ្យូមក្នុងឈាមរបស់អ្នកមានការធ្លាក់ចុះក្នុងកម្រិតមួយដ៏គ្រោះថ្នាក់។

Comments